[បរទេស] ក្រុមហ៊ុន GM និង Samsung SDI បានបណ្តាក់ទុនរួមគ្នាក្នុងការសាងសង់រោងចក្រផលិតថាមពលថ្មរថយន្តអគ្គិសនី EV ដ៏ធំមួយនៅក្នុងសហរដ្ឋអាមេរិកគឺជាផ្លូវការ នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៃការផ្លាស់ប្តូររបស់ក្រុមហ៊ុន GM ទៅកាន់វិស័យអគ្គិសនី។
រោងចក្រនេះ បានវិនិយោគនៅចំនួនទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារ ដែលជារោងចក្រផលិតកោសិកាថ្មនៅរដ្ឋ Indiana សហរដ្ឋអាមេរិក ជាមួយផ្ទៃដីទំហំ ៦៨០ ហិចតា ផលិតកម្មនឹងចាប់ផ្តើមនៅឆ្នាំ ២០២៧ មានសមត្ថភាពផលិតថាមពលប្រចាំឆ្នាំ ៣៦ជីហ្គាវ៉ាត់។
លើសពីនេះ រោងចក្រនឹងផលិតថ្មដើម្បីប្រើប្រាស់នៅក្នុងម៉ូដែលរបស់ GM នាពេលអនាគត។ ក្នុងនោះ Samsung SDI និយាយថា ថ្មទាំងនេះមានសុវត្ថិភាពជាងកោសិកាផ្សេងទៀត ដោយសារប្រព័ន្ធបញ្ចេញខ្យល់ ហើយនឹងធ្វើឲ្យជួរបើកបរកាន់តែប្រសើរឡើង ដោយសារការរចនាដង់ស៊ីតេខ្ពស់។
ក្រុមហ៊ុន GM មិនមែនជាក្រុមហ៊ុនតែមួយគត់ដែល Samsung SDI កំពុងធ្វើការជាមួយនោះទេ។ ក្នុងនោះក្រុមហ៊ុនយក្សកូរ៉េនេះក៏បានបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Stellantis កំពុងសាងសង់រោងចក្រផលិតថ្មអាគុយសម្រាប់រថយន្តអគ្គិសនីសុទ្ធចំនួន ២ នៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ចំនួន ៣,២ ពាន់លានដុល្លារ ៕