Zeekr ចេញឡានអគ្គិសនីថ្មី តម្លៃខ្ទង់ ៣មុឺនដុល្លារ សាកភ្លើងម្តង់រត់បានជិត ៨០០គ.ម

[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត Zeekr 7X ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៣៣ ០០០ ដុល្លារ ដល់ ៤៨ ២០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង PMA2+ platform មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ១ ៩៣០ ម.ម កម្ពស់ ១ ៦៥៦ ម.ម និងប្រវែងគម្លាតកង់-ក្រោយ ២ ៩២៥ ម.ម ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនី ១ ប៉ុង ១ RWD អាចផលិតកម្លាំងបាន ៤១៥សេះ
  • ម៉ូទ័រអគ្គិសនី ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ៦៣៦សេះ

គួរបញ្ចាក់ផងថា សម្រាប់ជម្រើសអាគុយរបស់រថយន្តនេះមាន ២ជម្រើស រួមមានទំហំ ៧៥ និង ១០០ គីឡូវ៉ាតម៉ោង​ អាចបើកបរបានចម្ងាយពី ៦០៥ ទៅ ៧៨០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ហើយគាំទ្រការសាកថ្មល្បឿនលឿន អាចសាកឡើងពី ១០ ទៅ ៨០ភាគរយចំណាយពេលខ្ទង់ ១០នាទី ប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញរបស់ រថយន្ត​ថ្មី​នេះ​ មានការឌីស្សាញបែបស្ព័រដោយមានបា៉ណាមុខបិទជិត ​ចង្កៀងមុខ-ក្រោយ ប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩អ៊ីញ និង ២០ អ៊ីញ។

ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់ចំនួន២ រួមមានអេក្រង់កុងទ័រឌីជីថល និងអេក្រង់កម្សាន្តទំហំធំ ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295 រួមជាមួយមុខងារកៅអីកម្តៅ-ត្រជាក់ជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរជាច្រើនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម