ឡានអគ្គិសនី Kia EV6 ឆ្នាំ ២០២៥ មុខមាត់ថ្មី បើកបរបានចម្ងាយឆ្ងាយជាងមុន បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Kia EV6 ស៊េរីឆ្នាំ ២០២៥ មុខមាត់ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤៥ ៥៧៥ ដុល្លារ នៅទីផ្សារចក្រភពអង់គ្លេស ។

Kia EV6 ថ្មីនេះ ត្រូវបានបំពាក់អាគុយទំហំធំជាងមុន ដោយបានអាប់ដេតពីទំហំ ៧៧ គីឡូវ៉ាត់ ឡើងដល់ ៨៤ គីឡូម៉ែត្រ អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសារថ្មបាន ១០-៨០% ប្រើរយៈពេល ១៨នាទីប៉ុណ្ណោះ ដែលគាំទ្រពីប្រព័ន្ធ 800-volt E-GMP ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ ទទួលបានការឌីស្សាញថ្មី ដែលរួមមានការរចនាចង្កៀងមុខថ្មីប្រភេទ LED ក៏ដូចជាកាងខាងមុខដែលបានកែច្នៃឡើងវិញ ថាសកង់ស្ព័រទំហំ ១៩-២០ អ៉ីញថ្មី និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងថ្មីផងដែរ ។

ការអាប់ដេតផ្នែកខាងក្នុងរួមមានការបង្ហាញប្រព័ន្ធព័ត៌មានបែបឌីជីថល និងអេក្រង់កំសាន្ត touchscreen មុខងារ Apple CarPlay និង Android Auto ត្រូវបានបន្ថែមជាស្តង់ដារ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម