Volkswagen ថា ខ្លួនកំពុងសម្រេចចិត្តក្នុងការបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់ ជាលើកដំបូងក្នុងរយៈពេល ៨៧ឆ្នាំ របស់ខ្លួន

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Volkswagen Group បានប្រកាសថា ខ្លួនបានកំពុងនឹងធ្វើការសម្រេចចិត្តដ៏ធំមួយក្នុងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងការបិទរោងចក្រនៅប្រទេសអាល្លឺម៉ង់ ជាលើកដំបូងក្នុងរយៈពេល ៨៧ឆ្នាំ របស់ខ្លួនបន្ទាប់ពីការលក់មានប្រកួតប្រជែងយ៉ាងខ្លាំងជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលជាច្រើនរបស់ប្រទេសចិន។

ក្នុងនោះលោក Oliver Blume នាយកប្រតិបត្តិនៃក្រុមហ៊ុន Volkswagen Group បាននិយាយសង្កត់ធ្ងន់ថា ឧស្សាហកម្មរថយន្តនៅអឺរ៉ុបកំពុងជួបប្រទះជាច្រើនរួមជាមួយនឹងស្ថានភាពសេដ្ឋកិច្ចអន្តរជាតិមានការធ្លាក់ចុះជាខ្លាំង ហើយការប្រកួតប្រជែងទីផ្សារមានការកើនឡើងជាខ្លាំងពីសំណាក់ក្រុមហ៊ុនអគ្គិសនីរបស់ចិន ជាពិសេសក្រុមហ៊ុន BYD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ចាក់ថា ការបិទរោងចក្រនេះ អាចជាផ្នែកមួយនៃគម្រោងផែនការរបស់ពួកគេក្នុងកាត់បន្ថយការចំណាយ បន្ទាប់ពីការលក់រថយន្តនៅក្នុងប្រទេសចិនដែលជាទីផ្សារដ៏ធំតែមួយគត់របស់ខ្លួនមានការធ្លាក់ចុះដែលធ្វើឲមានការបាត់បង់ប្រាក់ចំណេញប្រមាណ ១១,៤ភាគរយ ស្មើនឹង ១១,២ ពាន់លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២៤នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម