[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Changan Nevo E07 ប្រភេទ SUV អគ្គិសនី ជាមួយតម្លៃលក់ចាប់ពី ៣៤ ៥០០ ដុល្លារ ដល់ ៤៥ ៤០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។
រថយន្តនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង Changan SDA platform មានប្រវែងតួខ្លួនសរុប ៥ ០៤៥ ម.ម ទទឹង ១ ៩៩៦ ម.ម កម្ពស់ ១ ៦៩៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១២០ ម.ម ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន១ ប៉ុង១ RWD និងម៉ូទ័រអគ្គិសនីចំនួន២ ប៉ុង២ អាចផលិតកម្លាំងបាន ៣៣៨ និង ៥២៦ សេះ ផ្គួបជាមួយអាគុយ Ternary Lithium Battery អាចបើកបរបានចម្ងាយពី ៥៥១ ទៅ ១ ០០០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
- ម៉ាសុីនចំហេះក្នុង EREV ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥ លីត្រ ទំហំ ១៤១ សេះ រួមជាមួយជម្រើសម៉ូទ័រអគ្គិសនីចំនួន១ ទំហំ ៣១០ សេះ និងម៉ូទ័រអគ្គិសនីចំនួន២ ទំហំ ៣១០ សេះ និង ១៧៦ សេះ ផ្គួបជាមួយអាគុយទំហំ ៣៩,០៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៨៥ គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ។
សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ មានបំពាក់ដោយប៉ាណាមុខមួយបិតជិត ក៏ដូចជាចង្កៀងមុខ និងចង្កៀងក្រោយរចនាជាបន្ទាត់មួយខ្សែអូសកាត់ពីម្ខាងទៅម្ខាង LED ព្រមទាំងប្រើប្រាស់ថាសកង់អាលុយមីញ៉ូមថ្មីទំហំ ២០ ដល់ ២១ អ៊ីញ និងគ្លប់ខាងក្រោយដ៏ធំអាចបើកបិតដូចជារថយន្តភីកអាប់។
ចំពោះផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់បញ្ជារកម្សាន្ត Touchscreen ទំហំ ១៥,៤ អ៊ីញ និងអេក្រង់បង្ហាញលើកញ្ជក់ HUD ទំហំ ២៨,៨៦ អ៊ីញ ក៏ដូចជាប្រព័ន្ធសម្លេងចំនួន ១៨ចំនុច មុខងារកៅផ្សេងៗជាច្រើន អំពូល បំភ្លឺ ambient lighting ចំនួន ២៥៦ ពណ៌ កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ជាដើម៕