Zeekr ទទួលបានជោគជ័យទៅលើបច្ចេកវិទ្យាបំផ្ទុះកញ្ចក់ដោយស្វ័យប្រវត្តិនៅពេលរថយន្តធ្លាក់ចូលទឹក (មានវីដេអូ)

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានធ្វើការបន្ថែមមុខងារថ្មីស្រឡាងមួយទៅលើរថយន្តអគ្គិសនីសុទ្ធម៉ូដែល Zeekr 7X ដែលឲ្យឈ្មោះថា built-in glass breaking hammer ដែលមានញញួរភ្ជាប់ជាមួយគន្លឹះដាក់នៅក្នុងទ្វារនៅផ្នែកខាងអ្នកបើកបរ ។

សម្រាប់បច្ចេកវិទ្យានេះ គឺជាបច្ចេកវិទ្យាដំបូងគេនៅលើពិភពលោក ដោយគ្រាន់តែទាញគន្លឹះដែលបានដាក់នៅដៃទ្វាផ្នែកអ្នកបើកបរក្នុងករណីរថយន្តធ្លាក់ចូលទឹក ញញួរនឹងធ្វើការបំបែកកញ្ចក់ដោយស្វ័យប្រវត្តិដើម្បីការពារអ្នកបើកបរពីគ្រោះនៅពេលរថយន្តធ្លាក់ចូលទឹក ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Zeekr ក៏បានធ្វើតេស្តសាកល្បងនៅមុខងារនេះ ដោយបានបើករថយន្ត 7X ចូលទៅក្នុងទឹកជាមួយសមាជិកនៃ Blue Sky Rescue របស់ប្រទេសចិន ដែលជាអង្គការស្វែងរក និងជួយសង្គ្រោះអ្នកស្ម័គ្រចិត្តដ៏ធំបំផុតមួយនៅក្នុងប្រទេស ដោយបច្ចេកវិទ្យានៅតែដំណើរនៅពេលរថយន្តលិចទឹក ទោះបីប្រព័ន្ធទាំងអស់ត្រូវបានកាត់ផ្លាច់ ព្រមទាំងបំបែកកញ្ចក់ទទួលបានឲ្យអ្នកបើកបរហែលចេញពីរថយន្តបានជោគជ័យ​ទៀតផង។

ជាមួយគ្នានេះ ក្រុមហ៊ុន Zeekr និយាយថា លក្ខណៈពិសេសនេះត្រូវបានរចនាឡើងដើម្បីងាយស្រួលចូលប្រើ ហើយញញួរអាចបង្កើតកម្លាំងបាន ៣០៦ គីឡូក្រាមដើម្បីបំបែកកញ្ចក់។ នោះគឺជាកម្លាំង ៣៣ ដងច្រើនជាងញញួរសុវត្ថិភាពធម្មតា ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម