គ្មានទេពាក្យថា Prime! Toyota ថា Prius និង RAV4 សេរ៊ីឆ្នាំ២០២៥ នឹងដាក់ពាក្យ PHEV មកវិញហើយ

កាលពីពេលថ្មីៗនេះ  ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា រថយន្ត Toyota Prius  និង RAV4 នឹងលែងមានឈ្មោះ ឫពាក្យ Prime ទៀតហើយ​ ដោយដាក់មកវិញជាមួយឈ្មោះចាស់របស់ខ្លួនគឺ Toyota Prius Plug-in Hybrid និង RAV4 Plug-in Hybrid សម្រាប់ម៉ូឌែលសេរ៊ីឆ្នាំ២០២៥។

គួរបញ្ជាក់ថា រថយន្ត RAV4 Plug-in Hybrid ទទួលបានជម្រើសចំនួន២ គឺ SE និង XSE ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,៥លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបានសរុប ៣០២ សេះ ផ្គួបជាមួយអាគុយទំហំ ១៨,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ៤៥ ២៦០ ដុល្លារ ដល់ ៤៩ ១៣០ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ក្នុងនោះ រថយន្តនេះ នឹងត្រូវចេញលក់ជាផ្លូវការនៅចុងឆ្នាំ២០២៤ នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនោះ រថយន្ត Prius Plug-in Hybrid ទទួលបានជម្រើសចំនួន៣ គឺ SE, XSE, និង XSE Premium ដំណើរការដោយម៉ាសុីនកូនកាត់ Plug-in Hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ២,០លីត្រ ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបានសរុប ២២០ សេះ ផ្គួបជាមួយអាគុយទំហំ ១៣,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧០ គីឡូម៉ែត្រ ដោយប្រើប្រាស់អគ្គិសនីសុទ្ធ និងមានកម្រិតសុីប្រេង ៤,៥ លីត្រ ក្នុងចម្ងាយ ១០០គីឡូម៉ែត្រ ខណៈតម្លៃលក់ក្រុមហ៊ុន Toyota មិន​ទាន់​បញ្ជាក់នៅឡើយទេ​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម