Subaru បញ្ចេញម៉ូដែលថ្មីស្រឡាង ប្រភេទ Van ខ្នាតតូច តម្លៃលក់តែ ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Subaru Chiffon ជាម៉ូដែលថ្មីស្រឡាងរបស់ក្រុមហ៊ុន ប្រភេទ Van ខ្នាតតូច ដែលមានតម្លៃលក់ចាប់ពី ១១ ៣៣៦ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។

Subaru Chiffon ដំណើរការដោយម៉ាស៊ីន 660cc ទំហំ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៥១ សេះ និងកម្លាំងរមួល ៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូប្រភេទបើកបរប៉ុង ១ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែប Adventure ជាមួយរូបរាងបែបប្រអប់​ជ្រុង ដោយផ្នែកខាងមុខមានប៉ាណាជាប់សងខាងចង្កៀងមុខ LED ក៏ដូចជាកាងការពារផ្តល់ឲ្យរថយន្តនេះកាន់តែមានភាពហាប់ណែន រួមទាំងទ្វារចំហៀងប្រភេទរូតអូតូ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញបំពាក់ដោយឧបករណ៍​ការពារពីការ​ជ្រាប​ទឹក និង​កៅអី​អ្នក​ដំណើរ​ខាង​មុខ​ដែល​អាច​បត់​បាន ដែលផ្តល់នៅទំហំធំទូលាយ ព្រមទាំងអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម