[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅដុំផ្ទុកថាមពលនអ៉ីដ្រូសែនចល័តនៅប្រទេសជប៉ុនជាលើកដំបូង នៅឯពិព័រណ៍រថយន្ត Japan Mobility Show Bizweek 2024 ដែលនឹងធ្វើឡើងឆាប់ៗនេះ ។
ប្រអប់ដុំនេះត្រូវបានរចនាឡើងដើម្បីឲ្យមានទម្ងន់ស្រាល និងអាចចល័តបាន ដើម្បីធ្វើឲ្យងាយស្រួលប្រើក្នុងស្ថានភាពប្រចាំថ្ងៃផ្សេងៗគ្នា ។ លើសពីនេះ ក៏អាចប្រើប្រាស់បានដូចជាអាគុយ AA ដ៏ធំ ដែលអនុញ្ញាតឲ្យម្ចាស់រថយន្ត FCEV ងាយស្រួលបញ្ចូលប្រេងរថយន្តរបស់ពួកគេ ។
មិនត្រឹមតែប៉ុណ្ណោះ ក៏អាចផ្តល់ថាមពលដល់កោសិកាឥន្ធនៈដើម្បីបង្កើតអគ្គិសនី ឬសម្រាប់ចម្អិនអាហារដោយការដុតឧស្ម័នអ៉ីដ្រូសែន ។ បនែមពីលើនេះ ក្រុមហ៊ុន Toyota បានសហការជាមួយក្រុមហ៊ុនសាជីវកម្ម Rinnai ដើម្បីបង្កើតចង្ក្រានដែលដើរដោយថាមពលអ៊ីដ្រូសែនទៀតផង។
ក្រៅពីប្រអប់ព្រីននេះ ក្រុមហ៊ុន Toyota នឹងដាក់បង្ហាញរថយន្តប្រណាំង Toyota GR Corolla ដែលដើរដោយថាមពលអ៉ីដ្រូសែនរបស់ពួកគេទៀតផង ៕