មកហើយ! Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ជម្រើសម៉ាសុីន Hybrid ថ្មី សុីប្រេងតិចជាងមុន បើកបរបានឆ្ងាយជាងមុន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Subaru បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ជម្រើសម៉ាសុីន Hybrid ថ្មី នៅក្នុងទីផ្សារប្រទេសជប៉ុន ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

សម្រាប់ Subaru Crosstrek ស៊េរីឆ្នាំ២០២៥ ដំណើរការដោយម៉ាស៊ីន​កូនកាត់ Hybrid ប្រភេទ Boxer ធ្វើការរួមគ្នារវាងម៉ាសុីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង ថ្មី អាចផលិតកម្លាំងបាន ១៥៨ សេះ និងកម្លាំងរមួល ២០៩ ញ៉ូតុនម៉ែត្រ និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ១១៨ សេះ និងកម្លាំងរមួល ២៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១,១គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខ Lineartronic CVT (Continuously Variable Transmission) និងប្រព័ន្ធបើកបរប៉ុង២ AWD។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះទៅទៀត ប្រព័ន្ធ Hybrid ថ្មីនេះ នឹងបង្កើន​ប្រសិទ្ធភាព​ប្រេង​ដល់​ទៅ ២០ភាគរយ បើ​ធៀប​នឹង​ប្រព័ន្ធ​កូនកាត់​បច្ចុប្បន្ន​របស់​ពួកគេ ហើយ Subaru បាន​និយាយ​ថា រថយន្តនេះ ​អាចបើកបរបាន​ចម្ងាយ​លើសពី ១ ០០០ គីឡូម៉ែត្រ។

ចំពោះឌីស្សាញផ្នែកខាងក្រៅផ្តល់នៅលក្ខណៈបែបស្ព័រជាងមុន ​ជាមួយ​​ប៉ាណាមុខ និងចង្កៀងមុខ​ LED ត្រូវបាន​រចនា​ថ្មី​ ថាសកង់ស្ព័រទំហំ ១៨ អ៊ីញ និងចង្កៀងក្រោយរចនារាងអក្សរ C ។ បើនិយាយពីផ្នែកខាងក្នុងវិញ ក៏ទទួលអេក្រង់បង្ហាញព័ត៌មានឌីជីថលទំហំ ៤,២អ៊ីញ និងអេក្រង់ព៌ត័មានកម្សាន្តទំហំ ១២,៣អ៊ីញ ប្រព័ន្ធ GPS និងប្រព័ន្ធ EyeSight ដែលមានមុខងារ Active Lane Change Assist និង Traffic Jam Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម