[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំទីផ្សារប្រទេសប្រេស៊ីល បានធ្វើការប្រកាសដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ BYD Shark PHEV ជាមួយតម្លៃលក់ចាប់ពី ៦៦ ៧០០ ដុល្លារ។
សម្រាប់ការរចនារបស់ BYD Shark បានភ្ជាប់មកជាមួយតួខ្លួនហាប់ណែន ដោយផ្នែកខាងបំពាក់ជាមួយប៉ាណាមានអក្សរឡូហ្គូល BYD នៅចំកណ្តាល អបជាមួយចង្កៀងមុខ-ក្រោយ LED រាងជាអក្សរ C អូសកាត់ពីផ្នែកខាងម្ខាងទៅផ្នែកម្ខាង រួមទាំងថាសកង់ទំហំ ១៨អ៊ីញ ដំបូល Roof-rack និងឈ្នាន់ចំហៀងតុបតែងដោយពណ៌ខ្មៅ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែកម្លាំង ៥០វ៉ាត់ អេក្រង់បង្ហាញលើកញ្ចក់ HUD ទំហំ ១២អ៊ីញ រួមទាំងប្រព័ន្ធកាមេរ៉ា ៣៦០ ដឺក្រេជាដើម។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ។
គួរឲដឹងថា ទីផ្សារបន្ទាប់ដែលនឹងទទួលបានរថយន្តភីកអាប់មួយនេះ គឺជាទីផ្សារប្រទេសអូស្ត្រាលី៕