មកហើយ! Kia Sportage អាប់ឌែតថ្មី រូបរាងមិនធម្មតា ត្រៀមចេញផ្លូវការនៅខែក្រោយនេះ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Kia Korea បានធ្វើការដាក់បង្ហាញបញ្ចេញនូូវរូបភាព Teaser ផ្លូវការដំបូងរបស់រថយន្ត Kia Sportage អាប់ឌែតថ្មី ហើយគ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ចំពោះការរចនាផ្នែកខាងក្រៅ រថយន្តនេះ មានភាពភាពស្រស់ស្អាត ស្ព័រ និងទំនើបម្យ៉ាងដែលបានខ្ចីការរចនាពីម៉ូដែល Sorento ។ សម្រាប់ការរចនាថ្មីរបស់ Kia Sportage មានការរចនាជាមួយសំណុំចង្កៀងមុខ និងចង្កៀងខាងក្រោយដែលទាក់ទាញ ហើយលក្ខណៈពិសេសមួយដែលទាក់ទាញជាពិសេសនោះគឺប្រព័ន្ធភ្លើង Starmap Lighting System ដែលខ្ចីយកពី Kia EV9។ វាមិនត្រឹមតែបង្កើនសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រឹងសុវត្ថិភាពក្នុងការបើកបរពេលយប់ផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើនិយាយពីការរចនាផ្នែកខាងក្នុងវិញ ត្រូវបានធ្វើឱ្យប្រសើរឡើងជាមួយនឹងប្រព័ន្ធអេក្រង់ព័ត៌មានកម្សាន្តចំនួន៣ ដែលបានបំផុសគំនិតពី EV9 និង EV3។

ខណៈផ្នែកម៉ាសុីន ក៏ត្រូវបានកែលម្អថ្មីដែលអាចនឹងផ្តល់ជូននូវជម្រើសម៉ាសុីនសាំង Hybrid និង PHEV។ សម្រាប់ប្រព័ន្ធសុវត្ថិភាព Kia Sportage ក៏នឹងទទួលបាននូវបច្ចេកវិទ្យាជំនួយការអ្នកបើកបរប្រសើរជាងមុខផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម