កាលពីពេលថ្មីនេះ ក្រុមហ៊ុនផលិតរថយន្ត Nissan បានប្រកាសថា ក្រុមវិស្វករផ្នែកអភិវឌ្ឍន៍ EV របស់ក្រុមហ៊ុន Renault Group នឹងត្រូវទទួលនូវភារកិច្ចមួយដ៏សំខាន់មួយរបស់ពួគគេដើម្បីអភិវឌ្ឍន៍រថយន្ត EV ថ្មីដែលមានតម្លៃសមរម្យ សម្រាប់លក់នៅក្នុងទីផ្សារតំបន់អឺរ៉ុប។
ក្នុងនោះរថយន្ត EV ថ្មីរបស់ក្រុមហ៊ុន Nissan នឹងត្រូវផលិតឡើងនៅលើគ្រោងឆ្អឹង AmpR Small ដែលគ្រោងនឹងចេញលក់ជាមួយរថយន្ត Nissan Micra នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ជាមួយការរចនាស្រដៀងគ្នានឹងរថយន្ត Twingo របស់ក្រុមហ៊ុន Renault ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Nissan បាននិយាយថា ពួកគេចង់ឈានជើងចូលទីផ្សាររថយន្តអគ្គិសនីខ្នាតដែលមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់សម្រាប់ការធ្វើដំណើរក្នុងទីក្រុងដោយផ្តោតលើទីផ្សារអឺរ៉ុបជាសំខាន់ បន្ទាប់ពីលែងផលិតរថយន្ត Pixo ជាងមួយទសវត្សរ៍មក៕