ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Geely បានប្រកាសថា ទីផ្សារនៃការលក់់រថយន្តថាមពលថ្មី (NEV) របស់ខ្លួនកំពុងមានការកើនឡើងជាខ្លាំងដោយការលក់រថយន្ត NEV ក្នុងខែតុលា មានចំនួនលើស ១០០ ០០០ គ្រឿង ក្នុងមួយខែ ហើយនេះជាលើកដំបូងដែលក្រុមហ៊ុនមួយនេះអាចលក់រថយន្តបានចំនួនច្រើនបែបនេះ។
ចំពោះការលក់ NEV របស់ Geely ក្នុងខែតុលា មានចំនួនសរុប ១០៨ ៧២២ គ្រឿង កើនឡើង ១៩ភាគរយ បើប្រៀបធៀបមួយខែទៅមួយខែ និងកើនឡើង ៨៣ភាគរយ បើប្រៀបធៀបមួយឆ្នាំទៅមួយឆ្នាំ។
ក្នុងនោះ បើរាប់សរុបចាប់តាំងពីខែមករា ដល់ខែតុលា Geely បានលក់រថយន្ត NEV របស់ខ្លួនបានចំនួន ៦៥៤ ៥៧៦ គ្រឿង ហើយពួកគេរំពឹងថានឹងនឹងអាចឈានដល់ចំនួនប្រមាណ ៩០០ ០០០ គ្រឿង នៅចុងឆ្នាំនេះ។
គួរឲដឹងថា ក្នុងចំណោមការលក់រថយន្ត NEV ទាំងអស់របស់ក្រុមហ៊ុន Geely រថយន្ត PHEV Geely Galaxy L7 ដែលទើបតែចេញកាលពីឆ្នាំមុន គឺលក់បានគ្រឿងច្រើនបំផុត ពោលគឺ ៦៣ ៤៩២ គ្រឿង៕