Zeekr ថា ឡាន Hybrid ដំបូងរបស់ពួកគេនឹងដាក់បង្ហាញចេញនៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ

កាលពីពេលថ្មីៗនេះ បើយោងតាម នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្ត Zeekr លោក An Conghui បាននិយាយថា​ ថ្មីៗនេះក្រុមហ៊ុនកំពុងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាកូនកាត់អគ្គិសនីថ្មីជាលើកដំបូងរបស់ពួកគេ បន្ទាប់ពីទីផ្សាររថយន្តកូនកាត់អគ្គិសនីរបស់ពិភពលោក និងប្រទេសចិនផ្ទាល់កំពុងមានការកើនឡើងខ្លាំង។

សម្រាប់បច្ចេកវិទ្យាថ្មីនេះ នឹងត្រូវដាក់បង្ហាញចេញនៅក្នុងកម្មវិធី Shanghai Auto Show នៅក្នុងខែមេសាឆ្នាំក្រោយ ហើយគ្រោងនឹងប្រកាសចេញលក់ជាផ្លូវការនៅក្នុងឆមាស​ទី​២ ក្នុងឆ្នាំ២០២៥ សម្រាប់ប្រើប្រាស់នៅក្នុងរថយន្តម៉ូឌែល SUV និង MPV របស់ពួកគេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ រថយន្ត Zeekr 001 និងរថយន្ត Zeekr 7X SUV ត្រូវបានគេរាយការណ៌ថា នឹងទទួលបានជម្រើសម៉ាសុីនកូនកាត់ Hybrid ថ្មីនេះ ព្រមទាំងទទួលបាននូវជម្រើសម៉ាសុីន និងអាគុយថ្មីផងដែរ។

គួរឲដឹងថា ក្រុមហ៊ុន Zeekr ត្រូវបានចាប់ផ្តើមពីក្រុមហ៊ុន Geely Holdings Group ដែលមានផ្តោតលើការផលិតរថយន្តអគ្គិសនី BEV (Battery Electric Vehicles) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម