![RE-thumbnail-hyundai](https://camboauto.com/wp-content/uploads/2024/12/RE-thumbnail-hyundai-696x366.jpg)
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai ធ្វើការដាក់បង្ហាញចេញនៅរថយន្ត Hyundai Palisade ជំនាន់ទី២ ស៊េរីឆ្នាំ ២០២៦ ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុង គ្រោងនឹងដាក់ចេញលក់ក្នុងឆ្នាំ ២០២៥ នៅទីផ្សារប្រទេសកូរ៉េខាងត្បូង និងអូស្រ្តាលី ។
តាមរូបភាពដែលបង្ហាញចេញពីក្រុមហ៊ុន Hyundai នៅប្រទេសកូរ៉េបានឲ្យឃើញថា ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីទាំងស្រុង មានលក្ខណៈបែបជ្រុង ដោយប៉ាណាទំហំធំឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញថ្មីផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen រួមបញ្ចូលគ្នាជាប្រភេទអេក្រង់ភ្លោះ ទំហំសរុប ២៤,៦ អ៉ីញ រួមទាំងមានការតុបតែងលម្អដោយឈើ និងភ្លើងលម្អជាដើម ។
គួរបញ្ជាក់ផងដែរថា ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន ក្រុមហ៊ុនផលិតទាន់បង្ហាញនៅឡើយទេ ប៉ុន្តែរំពឹងថា នឹងមានផ្តល់ជូននៅជម្រើសម៉ាស៊ីនកូនកាត់ Hybrid ជាលើកដំបូងសម្រាប់ Hyundai Palisade ជំនាន់ថ្មីនេះ ៕