ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន ឈរកំពូលតារាងមានរថយន្តដ៏គួរឲ្យទុកចិត្តជាងគេបំផុត

[បរទេស] យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់គេហទំព័រ Consumer Reports (CR) បានបង្ហាញថា រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនបានឈរលើកំពូលតារាងដែលភាពជឿជាក់ និងគួរឲ្យទុកចិត្ត រួមទាំងមានសុវត្ថិភាពជាងគេក្នុងការប្រើប្រាស់ ។

សម្រាប់លទ្ធផលចេញពីគេហទំព័រនេះ បានវាយតម្លៃពិន្ទុសម្រាប់រថយន្តថ្មីជាង ២០០ម៉ូដែល និងបានគណនាការអនុវត្តសុវត្ថិភាពដើម្បីបង្កើតចំណាត់ថ្នាក់រួមនៃម៉ាករថយន្តចំនួន ២២ក្រុមហ៊ុន ។ ក្នុងនោះ រថយន្តរបស់ក្រុមហ៊ុន Subaru ជាប់លេខ ១ តាមពីក្រោយដោយក្រុមហ៊ុនរួមជាតិគឺក្រុមហ៊ុន Toyota និង Lexus ដែល​បាន​កាន់​តំណែង​កំពូល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិកគឺ Rivian បានជាប់លេខ ២២ តាមពីក្រោយដោយក្រុមហ៊ុនក្នុងស្រុកផ្សេងទៀតរួមមាន Cadillac, GMC និង Jeep ។ ខណៈ ក្រុមហ៊ុន Volkswagen របស់​អាល្លឺម៉ង់​ស្ថិត​នៅ​លេខ​រៀង​ទី​១៨ ខណៈ Audi ស្ថិត​នៅ​លេខ​៧ និង BMW ស្ថិត​នៅ​លេខ​៨ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម