[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញនៅរូបភាព និងវីដេអូ Teaser របស់រថយន្ត Kia Syros ប្រភេទ Crossover ថ្មីស្រឡាង មុនពេលបង្ហាញខ្លួនជាផ្លូវការដែលធ្វើឡើងនៅទីផ្សារប្រទេសឥណ្ឌា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ ខណៈការចេញលក់គឺនៅឆ្នាំ ២០២៥ ។
តាមរូបភាព Teaser ដែលបានបង្ហាញពីរូបរាងផ្នែកខាងក្រៅរបស់រថយន្តនេះ មានលក្ខណៈបែបជ្រុងស្រដៀងម៉ូដែល Carnival ដែលស្ថិតនៅចន្លោះម៉ូដែល Sonet និង Seltos ដែលជាផ្នែកដ៏សំខាន់ Kia 2.0 strategy សម្រាប់ប្រទេសឥណ្ឌា ដើម្បីបំពេញតម្រូវការជាក់លាក់របស់អតិថិជនក្នុងស្រុក ដែលមាននៅលើម៉ូដែល Kia EV9 និង Kia Carnival Limousine ។
ចំពោះនៅផ្នែកខាងក្នុង ក្រុមហ៊ុន Kia បានបញ្ជាក់ថា រថយន្តនេះត្រូវបានភ្ជាប់មកជាមួយ លក្ខណៈពិសេសបែបអនាគត ដោយមានកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាដំបូលកញ្ចក់ Panoramic sunroof ឧបករណ៍បំពងសំឡេងម៉ាក Bose និងមុខងារសុវត្ថិភាពកម្រិតខ្ពស់ជាច្រើន។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ Kia នឹងផ្តល់នៅជម្រើសម៉ាស៊ីនចំហេះក្នុងចំនួន ២ ជម្រើសរួមមាន ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥ លីត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៦វគ្គ ឬអូតូ ៧វគ្គ ៕