Cadillac បញ្ចេញរថយន្តអគ្គិសនីសុទ្ធថ្មី សាកថ្មម្តងជិះបានជិត ៥០០ គីឡូម៉ែត្រ ឯតម្លៃចាប់ពីជិត ៨មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Cadillac Vistiq ស៊េរីឆ្នាំ ២០២៦ ផ្តល់នៅជម្រើស ៤ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៧៨ ៧៩០ ដុល្លារ ដល់ ៩៧ ៨៩០ ដុល្លារ គ្រោងដាក់លក់នៅទីផ្សារសហរដ្ឋអាមេរិក ក្នុងឆ្នាំ ២០២៥ ។

Cadillac Vistiq បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦១៥ សេះ និងកម្លាំងរមួល ៨៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០២ គីឡូវ៉ាត់ម៉ោង សាកថ្មពេញម្តង អាចបើកបរបានចម្ងាយ ៤៨៣ គីឡូម៉ែត្រ គាំទ្រដោយការសាកថ្មល្បឿនលឿន ដោយសាកត្រឹម ១០នាទី អាចបើកបរបាន ១២៧ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ២២២ ម.ម ទទឹង ២ ២០៣ ម.ម កំពស់ ១ ៨០៤ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៩៤ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណា និងចង្កៀងមុខ LED ដូចគ្នាទៅនឹងម៉ូដែល Lyriq ក៏ដូចជាថាសកង់ស្ព័រទំហំ ២១អ៉ីញ និងចង្កៀងក្រោយ LED រាងជាអក្សរ L ។

ចំពោះនៅផ្នែកខាងក្នុងមានអេក្រង់ touchscreen រាងកោងទំហំ ៣៣ អ៉ីញ រួមទាំងអេក្រង់ touchscreen ទំហំ ៨អ៉ីញនៅកុងសូលកណ្តាល កន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ ទីតាំង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៥តំបន់ ឧបករណ៍បំពងសំលេងម៉ាក AKG ២៣ ចំនុច និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម