[បរទេស] ការលក់រថយន្តថ្មីខ្លាញ់គោទូទៅនៅទីផ្សារតំបន់អឺរ៉ុបក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ បានចំនួនសរុប ១,០៦ លានគ្រឿង ដែលជាការធ្លាក់ចុះចំនួន ១,៩% ដោយសារការលក់រថយន្តអគ្គិសនីសុទ្ធ BEVs, Plug-in Hybrid រួមទាំងរថយន្តប្រើចំហេះក្នុង ICE បានធ្លាក់ចុះយ៉ាងខ្លាំង មានតែរថយន្ត Hybrid ប៉ុណ្ណោះ មានការកើនឡើង ។
ក្នុងនោះ សម្រាប់រថយន្តកូនកាត់ Hybrid បច្ចុប្បន្នជាជម្រើសដ៏ពេញនិយមបំផុតនៅក្នុងតំបន់អឺរ៉ុប ដោយការលក់កើនឡើងពី ២៧,៥% ដល់ ៣៣,២% ខណៈរថយន្តប្រើសាំងធ្លាក់ចុះពី ៣២,៥% មក ៣០,៦%, PHEV ធ្លាក់ចុះ ៨,៨% និងការលក់រថយន្តអគ្គិសនីសុទ្ធ BEV ធ្លាក់ចុះពី ១៦,៣% មក ១៥% បើធៀបនឹងខវិច្ឆិកា ឆ្នាំ ២០២៣ ។
គួរឲ្យដឹងថា សម្រាប់ការលក់ដោយក្រុមហ៊ុនផលិតរថយន្តមួយចំនួននៅតំបន់អឺរ៉ុបគិតចាប់ពីខែមករា ដល់ខែវិច្ឆកា ឆ្នាំ ២០២៤ មានការលក់ល្អជាងក្រុមហ៊ុនដទៃដូចជាក្រុមហ៊ុន VW បានកើនឡើង ២,២% ខណៈក្រុមហ៊ុន Renault បានកើនឡើង ១,៩% និងក្រុមហ៊ុន Toyota ស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដែលដំណើរការបានល្អបំផុតដោយមានការលក់កើនឡើងដល់ទៅ ១២,៤% ៕