Mazda CX-50 ស៊េរីថ្មីចុងក្រោយ ប្រើ Hybrid ចេញលក់នៅប្រទេសចិនតម្លៃចាប់ផ្តើម ២មុឺនដុល្លារជាង

[បរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា Changan និង Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអាប់ឌែតថ្មី Mazda CX-50 សេរ៊ីឆ្នាំ ២០២៥ ប្រភេទ Hybrid នៅទីផ្សារប្រទេសចិន​ ជាមួយតម្លៃលក់ចាប់ពី ២៦ ៩៧៤ ដុល្លារ ដល់ ៣៣ ០៣៥ ដុល្លារ ។

Mazda CX-50 នៅប្រទេសចិន ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីន Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣៣៩ សេះ និងកម្លាំងរមួល ៤២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ។
  • ម៉ាស៊ីន Hybrid ជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៥៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ e-CVT ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅនៅតែប្រើប្រាស់ភាសារចនា Kodo Design language ដោយ ទទួលបានការឌីស្សាញថ្មីទៅលើប៉ាណាមុខ ក៏ដូចជាចង្កៀងមុខ-ក្រោយ LED ថាសកង់ស្ព័រទំហំ ១៩ អ៉ីញ រួមទាំងកាងមុខ-ក្រោយឌីស្សាញថ្មី និងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto hold និងឧបករណ៍បំពងសំឡេងម៉ាក BOSE ចំនួន ១២ ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម