[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chevrolet បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Chevrolet Spark EUV ដែលប្តូរឈ្មោះពីម៉ូដែល Baojun Yep Plus គ្រោងនឹងចេញលក់នៅខែកក្កដា ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសឡាវ ខណៈតម្លៃមិនទាន់បង្ហាញនៅឡើយទេ ។
Chevrolet Spark EUV ត្រូវបានរំពឹងថា បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ នៅផ្នែកខាងក្រោយ អាចផលិតកម្លាំងបាន ១០០ សេះ ផ្កួបជាមួយអាគុយ ដែលអាចផ្តល់ចម្ងាយនៃបើកបរបាន ៤០១ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដូចទៅនឹងម៉ូដែល Baojun Yep Plus ។
ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញរបស់ Chevrolet Spark EUV ដូចគ្នាទាំងស្រុងទៅនឹងម៉ូដែល Baojun Yep Plus ដោយគ្រាន់តែប្តូរឡូហ្គោ Baojun ចេញ ជំនួសមកវិញនៅឡូហ្គោ Chevrolet ប៉ុណ្ណោះ ។
គួរបញ្ជាក់ផងដែរថា រថយន្តអគ្គីសនីសុទ្ធ Baojun Yep Plus គឺជាកិច្ចសហការផលិតរួមគ្នាជាមួយក្រុមហ៊ុន GM និងក្រុមហ៊ុនរបស់ប្រទេសចិន SAIC-Wuling សម្រាប់នៅទីផ្សារប្រទេសចិន ៕