រោងចក្រផលិតអាគុយតម្លៃ ១៤ ពាន់លានដុល្លារដំបូងគេរបស់ Toyota នៅសហរដ្ឋអាមេរិកបើកដំណើរការជាផ្លូវការ!

ក្រុមហ៊ុន Toyota ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតក្នុងពិភពលោក បានប្រកាសចាប់ផ្តើមបើកដំណើររោងចក្រផលិតអាគុយ EV តម្លៃ ១៤ ពាន់លានដុល្លារនៅក្នុងរដ្ឋ North Carolina របស់ពួកគេជាផ្លូវការហើយ។ រោងចក្រថ្មីនេះ នឹងចាប់ផ្តើមផលិតអាគុយសម្រាប់រថយន្តអគ្គិសនីរបស់ពួកគេនៅក្នុងខែមេសាខាងមុខនេះ ដោយក្រុមហ៊ុនមួយនេះមានគម្រោងដើម្បីប្រកួតប្រជែងក្រុមហ៊ុន BYD និងក្រុមហ៊ុនផលិតរថយន្ត EV ផ្សេងៗទៀតផងដែរ។
ក្នុងនោះ រោងចក្រ Toyota Battery Manufacturing North Carolina (TBMNC) មានទំហំជាង ៧ លានហ្វីតការ៉េ ប្រើសម្រាប់ផលិតថ្មសម្រាប់រថយន្តអគ្គិសនី Toyota (EV) និង plug-in hybrid (PHEV) និងបានបង្កើតការងារប្រហែល ៥ ០០០កន្លែង នៅអាមេរិកខាងជើង។

គួរឲដឹងថា TBMNC គឺជារោងចក្រផលិតទី ១១ របស់តូយ៉ូតានៅសហរដ្ឋអាមេរិក និងជារោងចក្រផលិតអាគុយដំបូងគេនៅសហរដ្ឋអាមេរិក ខណៈនៅពេលបើកដំណើរការពេញលេញ ក្រុមហ៊ុន Toyota រំពឹងថាការផលិតថ្មនឹងមានចំនួនជាង ៣០ GWh ឫជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម