
នៅពេលធ្វើការជ្រើសរើសរថយន្តប្រភេទ Crossover ដែលត្រឹមត្រូវ នោះការរចនាផ្នែកខាងក្នុងនៃរថយន្តគឺមានសារៈសំខាន់ខ្លាំងដូចគ្នានឹងកម្លាំងរថយន្តដែរ។ សម្រាប់អ្នកទិញរថយន្តថ្មីនៅកម្ពុជាភាគច្រើន ទាមទារលើផាសុកភាព ភាពធន់ និងការរចនាដែលជាកត្តាសំខាន់ និងជាមូលហេតុដែលធ្វើឱ្យផ្នែកខាងក្នុងប្រភេទពូកស្បែកទទួលបានការគាំទ្រខ្លាំង និងបានក្លាយជាចំណាប់អារម្មណ៏ធំក្នុងទីផ្សាររថយន្តថ្មី។ ដូចទៅនឹងរថយន្ត MG ZS ដែលមានផ្ទៃខាងក្នុងប្រណិតប្រភេទពូកស្បែក ដែលជាការកំណត់ស្តង់ដារថ្មីមួយសម្រាប់រថយន្តប្រភេទ Crossover ដែលមានភាពល្អប្រសើរជាងគូរប្រជែងរបស់ខ្លួនដែលរចនាផ្ទៃខាងក្នុងជាប្រភេទពូកក្រណាត់ដែលហាក់មិនសូវទាន់សម័យ។
អត្ថប្រយោជន៍ជាច្រើននៃផ្នែកខាងក្នុងរថយន្តប្រភេទពូកស្បែកដែលផ្តល់នូវគុណសម្បត្តិជាច្រើនលើសប្រភេទពូកក្រណាត់ និងធ្វើឱ្យវាក្លាយជាជម្រើសដ៏ល្អសម្រាប់អ្នកទិញមួយចំនួន៖
- ១) ងាយស្រួលក្នុងការថែទាំ៖ ផ្នែកខាងក្នុងប្រភេទស្បែកគឺមានភាពងាយស្រួលក្នុងការសម្អាត និងថែទាំ។ ការជូតសម្អាតដោយក្រណាត់សើមអាចកម្ចាត់ភាពកខ្វក់ និងធូលីបានល្អ ដែលខុសពីផ្នែកខាងក្នុងប្រភេទក្រណាត់ដោយត្រូវការការសម្អាតខ្លាំង ដើម្បីបំបាត់ស្នាមប្រឡាក់។ ជាហេតុធ្វើឱ្យពូកស្បែកក្លាយជាជម្រើសល្អបំផុតសម្រាប់គ្រួសារដែលមានកូនតូចៗ និងម្ចាស់អាជីវកម្មដែលមមាញឹកដែលការងារ ហើយត្រូវការភាពងាយស្រួល។
- ២) ប្រណិតភាព និងមានផាសុកភាព: ផ្នែកខាងក្នុងបំពាក់ដោយពូកស្បែកផ្តល់នូវប្រណិតភាព និងមានអារម្មណ៍ថាកៅអីប្រភេទពូកក្រណាត់ធម្មតាៗគឺមិនអាចប្រៀបបាន។ កៅអីពូកស្បែករបស់រថយន្ត MG ZS បានផ្តល់ជូននូវការរចនាដ៏ទំនើបទាន់សម័យ ដែលបង្កើនបទពិសោធន៍នៃការបើកបរយ៉ាងមានផាសុកភាពបំផុត ជាពិសេសក្នុងអំឡុងពេលបើកបរ ឬ ធ្វើដំណើររយៈចម្ងាយឆ្ងាយ ដែលធ្វើឱ្យរថយន្ត MG ZS មានទីផ្សារដ៏ល្អសម្រាប់រថយន្តប្រភេទ Crossover នៅកម្ពុជាដែលអ្នកប្រើប្រាស់អាចទទួលបានភាពទំនើបក្នុងតម្លៃសមរម្យ។
- ៣) តម្លៃនៃការលក់ចេញបន្តខ្ពស់ (High resale value)៖ រថយន្តដែលបំពាក់ដោយផ្នែកខាងក្នុងធ្វើពីពូកស្បែកតែងតែរក្សាតម្លៃរបស់ខ្លួនបានខ្ពស់ជាងរថយន្តដែលមានផ្ទៃខាងក្នុងធ្វើពីពូកក្រណាត់។ ភាពទាក់ទាញ និងភាពធន់នៃពូកស្បែកធ្វើឱ្យរថយន្តទាំងនោះកាន់តែជាទីពេញចិត្តនៅលើទីផ្សារថ្មី និងមួយទឹកដែលផ្តល់ផលចំណេញកាន់តែប្រសើរឡើងលើការវិនិយោគសម្រាប់អ្នកទិញរថយន្តនៅប្រទេសកម្ពុជា។
ផ្នែករថយន្ត Crossover នៅប្រទេសកម្ពុជាមានការប្រកួតប្រជែងខ្ពស់ ដោយអ្នកទិញភាគច្រើនផ្តល់អាទិភាពលើគុណភាព និងតម្លៃ។ រថយន្តមួយចំនួនដែលមកជាមួយផ្នែកខាងក្នុងពូកក្រណាត់ អាចពិបាកក្នុងការប្រកួតប្រជែងជាមួយនឹងរថយន្ត MG ZS ដែលមានផ្ទៃខាងក្នុងធ្វើពីពូកស្បែកសុទ្ធ។ ខណៈអ្នកទិញមួយចំនួន កំពុងទទួលស្គាល់ពីអត្ថប្រយោជន៍រយៈពេលវែងនៃការវិនិយោគលើរថយន្តដែលមានពូកស្បែក ជាហេតុធ្វើឱ្យមានការផ្លាស់ប្ដូរចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។ និន្នាការនេះកំពុងធ្វើឱ្យ MG បន្តនាំមុខដោយការផ្តល់ជូននូវភាពប្រណិត និងភាពធន់ ក្នុងតម្លៃសមរម្យត្រឹមតែ ២៦ ៨៨៨ ដុល្លារ ($26,888) ប៉ុណ្ណោះដែលមានការប្រកួតប្រជែងខ្លាំង និង បានពង្រឹងគោលជំហររបស់ខ្លួនក្នុងនាមជាអ្នកនាំមុខគេនៅក្នុងទីផ្សារ Crossover។
ម្យ៉ាងវិញទៀត ដៃគូរប្រកួតប្រជែងរបស់ MG មួយចំនួនបានព្យាយាមកាត់បន្ថយការចំណាយលើប្រភេទពូកស្បែកដើម្បីទទួលបានតម្លៃទាបដើម្បីប្រកួតប្រជែងលើតម្លៃរថយន្ត ប៉ុន្តែពួកគេនៅតែប្រឈមជាមួយជម្រើសនៃភាពទាន់សម័យ និងគុណភាពទាំងមូលរបស់អ្នកប្រើប្រាស់ដែលត្រូវការបទពិសោធន៍នៃការបើកបរកាន់ដ៏ប្រសើរ និងប្រើបានយូរអង្វែង។ ជាឧទាហរណ៍ ផ្ទៃខាងក្នុងប្រភេទពូកស្បែករបស់រថយន្ត MG ZS ត្រូវបានរចនាឡើងដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃការប្រើប្រាស់ប្រចាំថ្ងៃរបស់ម្ចាស់រថយន្ត និងរក្សាបាននូវសោភ័ណភាពដ៏ប្រណិត។
ដោយសារទីផ្សាររថយន្ត Crossover នៅកម្ពុជាបន្តកើនឡើង និងមានតំរូវការលើប្រណិតភាពរថយន្ត បានធ្វើឱ្យរថយន្ត MG ZS ទទួលបានទំនុកចិត្តជាខ្លាំងពីសំណាក់អតិថិជនរបស់ខ្លួន លើតម្លៃ គុណភាព និងភាពទាន់សម័យ។ សម្រាប់អតិថិជនដែលកំពុងស្វែងរករថយន្តថ្មីតម្លៃជាង 2ម៉ឺនអាចពិចារណាលើរថយន្ត MG ZS ដែលបំពាក់ដោយផ្នែកខាងក្នុងពូកស្បែកល្អជាងគេ ផ្តល់តម្លៃល្អ មានភាពទាក់ទាញ់។ តាមរយៈការផ្តល់អាទិភាពលើគុណភាព និងផាសុកភាព នោះ MG មិនត្រឹមតែជារថយន្តថ្មីប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងកំណត់ឡើងវិញនូវបទពិសោធន៍នៃការបើកបរយ៉ាងល្អប្រសើរ ៕