ឡាន MPV អគ្គិសនីសុទ្ធ EV បែបអនាគតរបស់ Kia បង្ហាញខ្លួនជាផ្លូវការហើយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Kia PV5 ប្រភេទ MPV ប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ EV មុនពេលនាំយកទៅបង្ហាញនៅព្រឹត្តិការណ៍ Kia EV Day 2025 ដែលធ្វើឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅឯប្រទេសអេស្ប៉ាញ ។

Kia PV5 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង Electric Complete Chassis Platform Module Platform (e-CCPM) នឹងអាចដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ ក៏ដូចជាប្រព័ន្ធផ្ទេរថាមពល V2L ផងដែរ ខណៈកញ្ចប់អាគុយ និងចំងាយនៃបើកបរ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងរូបរាង និងការឌីស្សាញផ្នែកខាងក្រៅមានរូបរាងជ្រុងបែប Futuristic ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED បញ្ឈរ ក៏ដូចជាទ្វារចំហៀងជាប្រភេទរូតជាដើម ។

ចំពោះនៅផ្នែកខាងក្នុងដូចជា កៅអី អាចដកចល័តបាន ឬដកចេញបានផងដែរ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Kia នឹងប្រើប្រាស់បច្ចេកវិទ្យា AI technology ដើម្បីផ្តល់នៅកម្មវិធីដ៏សំបូរបែបដែលតម្រូវតាមតម្រូវការរបស់អតិថិជនរបស់ខ្លួនចង់បានទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម