ឡាន SUV ជំនាន់ថ្មីរបស់ GWM មួយម៉ូដែលនេះ អត់សាំងក៏អាចរត់បានជិត ១៣០គីឡូម៉ែត្រដែរ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors (GWM) បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Haval Xiaolong Max ជំនាន់ទី ២ ប្រភេទ SUV នៅប្រទេសចិន ខណៈតម្លៃមិនទាន់បង្ហាញទេ ។

GWM Haval Xiaolong Max  ផ្តល់នៅជម្រើសថាមពលម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង ដែលបង្កើតឡើងដោយក្រុមហ៊ុន GWM អាចផលិតកម្លាំងបាន ១៥៤ សេះ។
  • Plug-in hybrid ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១១៤ សេះ ភ្ជាប់ជាមួយកញ្ចប់អាគុយទំហំ ២៧,៥៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១២៦ គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅប្រើចង្កៀងមុខមានអំពូល LED ចំនួន ៧២គ្រាប់ និងចង្កៀងក្រោយមានអំពូល LED ៣៣២ គ្រាប់ និងប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៩អ៉ីញ ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ ក៏ដូចជាកៅអីស្បែកមុខងារខ្យល់ត្រជាក់-កំដៅ កន្លែងសាកថ្មឥតប្រើខ្សែ រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ Cofee Pilot Plus system ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម