ឡានអគ្គិសនីកម្លាំង ២ពាន់សេះ ដំបូងរបស់ Lamborghini នឹងមិនបញ្ចេញក្នុងឆ្នាំនេះនោះឡើយ

ក្រុមហ៊ុន Lamborghini ត្រូវបានគេរាយការណ៍ថា នឹងមិនបញ្ចេញនូវរថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅក្នុងឆ្នាំនេះនោះឡើយ ពោលគឺក្រុមហ៊ុនមួយនេះនឹងធ្វើការពន្យាពេលក្នុងការចេញរថយន្តអគ្គិសនីដំបូងរបស់ពួកគេដល់ឆ្នាំ២០៣០ ដើម្បីចំណាយពេលក្នុងការអភិវឌ្ឍបន្ថែមដើម្បីឲសមត្ថភាពរបស់រថយន្តអគ្គិសនីមួយនេះមានកម្លាំងខ្លាំងដូចគ្នានឹងរថយន្តដែលប្រើប្រាស់នូវម៉ាសុីនចំហេះក្នុងដែរ។

ក្នុងនោះ រថយន្តនេះ ត្រូវបានអះអាងថានឹងមានកម្លាំងដល់ ២ពាន់សេះ ដូចគ្នានឹងរថយន្ត Pininfarina Battista និង Rimac Nevera ប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹងថ្មី ដែលចែករំលែកជាមួយ Porsche, Audi និង Bentley ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លើសពីនេះ បច្ចេកវិទ្យាថ្មីនេះក៏នឹងគាំទ្រនូវប្រព័ន្ធសាកថាមពល ៩៨០ វ៉ុល ផងដែរ ដែលនឹងអនុញ្ញាតឱ្យសាកថ្មបានលឿន និងធ្វើដំណើរបានកាន់តែឆ្ងាយ។ គួរឲដឹងថា ប្រសិនបើការផលិតរថយន្ត EV នេះ បានជោគជ័យនោះ វានឹងអាចក្លាយជារថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំងបំផុតពី Lamborghini ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម