ឡានអគ្គិសនី Luxeed R7 ប្រភេទ EREV អាចរត់បានលើស ១ពាន់គីឡូម៉ែត្រ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery ធ្វើការរួមគ្នាជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្យចិន Huawei បានដាក់បញ្ចេញជាផ្លូវការនៅរថយន្តអគ្គិសនីលាយសាំង Luxeed R7 ប្រភេទ EREV ដែលមានតម្លៃលក់ចាប់ពី ៤១ ០៧០ ដុល្លារ ដល់ ៤៣ ៨១០ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Luxeed R7 ត្រូវផលិតឡើងនៅលើគ្រោងឆ្អឹងដែលអភិវឌ្ឍដោយក្រុមហ៊ុន Huawei ផ្តល់នៅជម្រើសថាមពលចំនួន ២

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ១ ផ្គួបជាមួយអាគុយទំហំ ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៦០ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនិសុទ្ធ ខណៈប្រើអគ្គិសនី ជាមួយសាំងពេញ ៦៧លីត្រ អាចបើកបាន ១ ៦៧៣ គីឡូម៉ែត្រ
  • ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ Turbocharged និងម៉ូទ័រអគ្គិសនី ២ ផ្គួបជាមួយអាគុយទំហំ ៥៣,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៣១ គីឡូម៉ែត្រ ដោយថាមពលអគ្គិសនិសុទ្ធ ខណៈប្រើអគ្គិសនី ជាមួយសាំងពេញ ៦៧លីត្រ អាចបើកបាន ១ ៥៥១ គីឡូម៉ែត្រ ដោយការសាកថ្មបានពី ២០-៨០% ប្រើរយៈពេល ១៥ នាទីប៉ុណ្ណោះ ។

សម្រាប់ការឌីស្សាញផ្នែកខាងក្រៅផ្តោតលើ aerodynamic ជាមួយប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញ ។ លើសពីនេះ ក៏បានបំពាក់ប្រព័ន្ធចាប់សញ្ញា LiDar នៅលើដំបូល ដែលជំនួយដល់ទៅប្រព័ន្ធជំនួយការអ្នកបើកបរ Huawei Qiankun ADS ផងដែរ ។

ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 4 របស់ Huawei ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic sunroof និងកៅអីចុចអូតូ មុខងារមាស្សាជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម