Kia បញ្ចេញភីកអាប់ Tasman អាប់ដេតថ្មី ព្រមទាំងទទួលជម្រើសម៉ាស៊ីនកូនកាត់ Hybrid

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានកំពុងធ្វើការពិចារណាទៅលើរថយន្តភីកអាប់ Kia Tasman ដែlបានអាប់ដេតថ្មី ព្រមទាំងទទួលជម្រើសម៉ាស៊ីនកូនកាត់ Hybrid គ្រោងនឹងដាក់លក់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៦ ។

Kia Tasman ថ្មីនេះ ត្រូវបានផលិតឡើងយកលំនាំតាមគំរូរថយន្ត Tasman Weekender Concept នៅលើគ្រោងឆ្អឹង Ladder frame platform ដំណើរការដោយប្រព័ន្ធ self-charging Hybrid system ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ជំនួយដោយ Turbocharged ខណៈជម្រើសថាមពលអគ្គិសនីសុទ្ធ EV នឹងមកដល់តាមក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥,៤ ម៉ែត្រ និងប្រវែងគម្លាតកង់-ក្រោយ ៣,២ ម៉ែត្រ សម្រាប់រូបរាងឌីស្សាញផ្នែកខាងក្រៅមើលទៅហាប់នែនជាងម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង ដោយទទួលបានប៉ាណា ជាមួយកាងដែកថ្មី ផ្តល់ភាពអំណាច ព្រមទាំងទទួលបានថាសកង់ថ្មី ស្រោបដោយសំបកកង់ប្រភេទ Off-road ទំហំធំជាងមុន ភ្លើងជំនួយលើដំបូល LED ចំនួន ៤ ប្រើប្រាស់នៅថាសកង់ទំហំ ១៨អ៉ីញ ខណៈចង្កៀងមុខ-ក្រោយ LED រក្សាជារាងជាអក្សរ C ដដែល ។

ចំពោះនៅផ្នែកខាងក្នុងមានការផ្លាស់ប្តូរនេះ ដោយបានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែចំនួន ២ រួមទាំងឧបករណ៍បំពងសំឡេងម៉ាក Harman Kardon ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម