
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការអាប់ដែតបន្ថែមទៅលើរថយន្ត Toyota Corolla ជំនាន់ទី ១២ ឆ្នាំ ២០២៥ ដោយបានបោះចោលម៉ាស៊ីនចំហេះក្នុង ICE ទាំងអស់ ផ្តល់ជូនតែម៉ាស៊ីន Hybrid ប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ១៥ ៧០០ ដុល្លារ ដល់ ២៣ ៥០០ ដុល្លារ នៅទីផ្សារប្រទេសជប៉ុន ។
Toyota Corolla អាប់ដេតថ្មីនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៨ លីត្រ អាចផលិតកម្លាំងបាន ៩៧ សេះ និងម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៩៤ សេះ ផ្តល់ជូនទាំងជម្រើសប៉ុង ១ និងប៉ុង ២ ផងដែរ ។
សម្រាប់ផ្នែកខាងក្រៅរបស់រថយន្តនេះ មានភាពបែបស្ព័រ ដោយផ្នែកខាងមុខមានប៉ាណាទំហំធំ ព្រមទាំងប្រើប្រាស់នៅចង្កៀងមុខ-ក្រោយប្រភេទ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ១៦អ៉ីញ រួមទាំងកញ្ចក់មានអំពូលស៊ីញូ LED បង្កប់មុខងារ Blind-spot monitor ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen អាចប្រើមុខងារ Apple CarPlay/Android Auto ជាដើម ៕