
ក្រុមហ៊ុន Li Auto បានប្រកាសដាក់បង្ហាញចេញនូវរថយន្ត Li Auto i8 ដែលជារថយន្ត SUV អគ្គិសនីសេរ៊ីរបស់ខ្លួន ហើយគ្រោងចេញលក់នៅក្នុងទីផ្សារប្រទេសចិន នៅខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ជាមួយតម្លៃលក់ខ្ទង់ ៥៤ ៤០០ដុល្លារ។
Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៤០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ០៥០ ម.ម ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង២ (AWD) អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ មានល្បឿនអតិបរមារ ១៨០គីឡូម៉ែត្រក្នុងមួយម៉ោង ទទួលបានជម្រើសអាគុយទំហំ ៩០,១ និង ៩៧,៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ និង ៧០២គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
ចំពោះផ្នែកខាងក្រៅរបស់ Li i8 គឺស្រដៀងគ្នាទៅនឹងរថយន្តម៉ាក Li ផ្សេងទៀតដែរ ប៉ុន្តែសម្រាប់ផ្នែកខាងក្នុងវិញ ទទួលបាននូវអេក្រង់ចំនួនពីរទំហំ ១៥,៧ អ៊ីញ តែមិនមានកុងទ័របង្ហាញព័ត៌មានឌីជីថលទេ ប៉ុន្តែជំនួសមកវិញ ដោយអេក្រង់បង្ហាញព័ត៌មានលើកញ្ចក់ Head-up display ៕