Denza បញ្ចេញឡាន PHEV ថ្មី អាចផលិតកម្លាំងបានជិត ១ពាន់សេះ

ក្រុមហ៊ុន Denza ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ BYD បានប្រកាសដាក់បង្ហាញចេញនូវរថយន្តសេរ៊ីថ្មីរបស់ខ្លួនឈ្មោះ Denza N8L ប្រភេទ SUV ចំនួន ៦ កៅអី​ ប្រើប្រាស់នូវបច្ចេកវិទ្យា PHEV ។

Denza N8L បង្កើតឡើងនៅលើគ្រោងឆ្អឹង e3 មានប្រវែង ៥ ២០០ ម.ម និងប្រវែងគម្លាតកង់ ៣ ០៧៥ ម.ម ដែលធំជាងគូរប្រជែងដូចជា Li Auto L8, AITO M7 និង WEY Lanshan ប៉ុន្តែមានរចនាបថស្រដៀងទៅនឹង Denza N9 តែមានកម្លាំងខុសគ្នាបន្តិចតែប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទៅលើការរចនា រថយន្តនេះ ទទួលបានការរចនាផ្នែកខាងមុខជាមួយអំពូល LED ដាក់បញ្ឈរទាំងសងខាង ហើយមានរន្ធជ្រែកខ្យល់រាងចតុកោណ ខណៈផ្នែកខាងក្រោយវិញ រចនាជាមួយចង្កៀង ២ជាន់ត្រួតលើគ្នា និងមានឡូហ្គូល Denza នៅចំកណ្តាល។ លើសពីនេះ​ ក៏អាចបំពាក់ជាមួយប្រព័ន្ធ Drone នៅលើដំបូល និងប្រព័ន្ធជំនួយបើកបរ LiDAR ផងដែរ។

ចំណែកនៅផ្នែកខាងក្នុងវិញ មានអេក្រង់ចំនួន ៣ អាចបញ្ជាដោយសម្លេង និង touchscreen ខណៈកៅអីជួរទី ២ វិញ មានមុខងារខ្យល់ កម្តៅ ក៏ដូចជាតុតូចសម្រាប់ដាក់សម្ភារៈ អេក្រង់កម្សាន្តផ្នែកខាងក្រោយ និងទូទឹកកកជាដើម។

Denza N8L ដំណើរការដោយម៉ាស៊ីនចំណុះ ២,០លីត្រ Turbo និងម៉ូទ័រអគ្គិសនីចំនួន ៣ ផលិតកម្លាំងសរុបបាន ៧៥១ សេះ ជាន់ពី ០ ទៅ ១០០គ.ម/ម៉ោង ក្នុងពេលត្រឹម ៣ វិនាទី សុីប្រេងស៊ី ៦,៩៦លីត្រ ក្នុង ១០០គីឡូម៉ែត្រ មានល្បឿនអតិបរមា ២២០ គ.ម/ម៉ោង ផ្គួបជាមួយអាគុយទំហំ ៤៦,៩៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១៧០គីឡូម៉ែត្រ ដោយអគ្គិសនីសុទ្ធ និងសរុបលើសពី ១ពាន់គីឡូម៉ែត្រ អាចសាកពី ២០ ទៅ ៨០ភាគរយ ក្នុងរយៈពេលត្រឹម ៣០នាទី ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម