
រថយន្ដ Land Rover Defender បែប Off-Road ទទួលបានការបំផុសគំនិតរចនាមកយកលំនាំតាមរបស់រថយន្ដ SUV ដ៏ល្បីល្បាញរបស់ពួកគេគឺម៉ូឌែល Camel Trophy ត្រូវបានផលិតនៅចន្លោះឆ្នាំ ១៩៨០ ដល់ ឆ្នាំ២០០០ ត្រៀមខ្លួនបង្អួតសម្រប់ជាផ្លូវការនៅខែក្រោយនេះហើយ។
រថយន្ដ Land Rover Defender ម៉ូឌែលនេះមានឈ្មោះថា Defender 110 Trophy Edition រចនាជាពិសេសម្រាប់អ្នកចូលចិត្តធ្វើដំណើរកម្សាន្ដបែបផ្សងព្រេង Off-Road ។ ម៉ូឌែលបានរចនាមកជាមួយ លឿងបែប Deep Sandglow ជាការរំលឹកដល់រថយន្ដ Camel Trophy ជំនាន់មុននិងបានបន្ថែមមកជាមួយពណ៍បៃតេង បែប Keswick ។
ចំពោះរចនានៅតែរក្សាលំនាំការឌីស្សាញដូចរថយន្ដ Defender ជំនាន់ចុងក្រោយ ប៉ុន្ដែសម្រាប់ម៉ូឌែល Off-Road នេះបានបន្ថែមមកជាមួយ Body Kit ការពារពេញជុំវិញរថយន្ដ ហើយបានបំពាក់មកជាមួយបំពង់ខ្យល់ snorkel ដើម្បីជួយបង្កើនសមត្ថភាពក្នុងការបើកបរផ្លូវពិបាកនិងចុះទឹកជាដើម។
Defender Trophy បំពាក់មកជាមួួយថាសកង់ទំហំ ២០អុីញពណ៌ខ្មៅរលោង ភ្ជាប់មកជាមួយសំបកកង់ (all-terrain tires) ដើម្បីធានាថារថយន្ដនេះអាចបើកបរជម្នះគ្រប់ស្ថានភាពផ្លូវ។ ក្រុមហ៊ុននេះក៏បានបន្ថែម មកជាមួយកញ្ចប់គ្រឿងលេងបន្ថែម (Trophy Edition Accessory Pack) ដែលបំពាក់រថយន្ដនេះរួមមាន៖ កាងនៅដំបូលសម្រាប់ដាក់អីវ៉ាន់, ជណ្ដើរនៅជំហៀងសម្រាប់ឡើងលើដំបូល, ឃ្លុបចំហៀងសម្រាប់ដាក់ឥវ៉ាន់, Body Kit ជុំវិញរថយន្ដ, បំពង់ខ្យល់ snorkel។ បងប្អូនត្រូវចំណាយលុយបន្ថែមចំនួន ៦ ៧០០ដុល្លារទៅលើកញ្ចប់លេងបន្ថែមនេះ លើតម្លៃរថយន្ដ Trophy ម៉ូឌែលស្ដង់ដារ មានតម្លៃ ១២០ ០០០ដុល្លារ។
រថយន្ដ Land Rover Defender Trophy Edition នឹងត្រូវដាក់បង្ហាញជាផ្លូវការក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
កន្លងមកក្រុមហ៊ុន Land Rover ធ្លាប់បានបង្កើតរថយន្ត Defender ជំនាន់ដើមដែលទទួលបានការបំផុសគំនិតពីរថយន្ដ Trophy ដាក់លក់ក្នុងតម្លៃជិត ២៧០ ០០០ ដុល្លារ ក្នុងមួយគ្រឿង។ ប៉ុន្តែយ៉ាងណាមិញវាជាម៉ូឌែលផលិតជាពិសេស សម្រាប់ទីផ្សារអាមេរិកខាងជើងប៉ុណ្ណោះ ហើយមានចំនួនកំណត់ត្រឹមតែពីរបីរយគ្រឿង។ ចំពោះម៉ូឌែល Trophy ចុងក្រោយបំផុតនេះនឹងត្រូវដាក់លក់នៅក្នុងទីផ្សារជាច្រើន ជុំវិញពិភពលោក៕