
បន្ទាប់ពីទទួលបាននូវភាពជោគជ័យ និងការគាំទ្រជាច្រើន ពេលនេះ ក្រុមហ៊ុន Voyah ដែលជាម៉ាក ឬក្រុមហ៊ុនផលិតរថយន្តប្រណិតមួយរបស់ក្រុមហ៊ុន Dongfeng បានប្រកាសគ្រោងនឹងបញ្ចេញនូវរថយន្ត SUV ប្រណិតថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ រថយន្តនេះគឺត្រូវបានត្រូវបានគេរាយការណ៍ថានឹងមានឈ្មោះថា Voyah Taishan ។
ចំពោះលក្ខណៈពិសេសរបស់រថយន្តប្រណិតនេះ គឺត្រូវបានរចនាឡើងជាមួយនឹងលក្ខណៈពិសេសជាច្រើន ជាពិសេសគឺបច្ចេកវិទ្យា ADS Ultra ដែលបង្កើតឡើងដោយ Huawei និងប្រព័ន្ធ LiDAR ចំនួន ៤ ហើយវាគឺមានប្រវែងជាង ៥,៣ ម៉ែត្រ ឯណ្ណោះ។ លើសពីនេះទៅទៀត ក៏ទទួលបាននូវជម្រើសការតុបតែងរូបរាងផ្នែកខាងក្រៅរបស់ Louis Vuitton ផងដែរ។
ទាក់ទងនឹងផ្នែកម៉ាសុីន និងថាមពលវិញ នឹងទទួលបាននូវជម្រើសទាំង Plug-in Hybrid និងអគ្គិសនីសុទ្ធ ខណៈព័ត៌មានលម្អិតផ្សេងៗគឺមិនទាន់់បង្ហាញចេញនៅឡើយទេ ប៉ុន្តែគឺត្រូវបានគេរំពឹងថានឹងក្លាយគូរប្រកួតប្រជែងជាមួយ Rolls-Royce Cullinan ៕