ក្រុមហ៊ុនជប៉ុន Mazda Motor Corporation បានដាក់បង្ហាញរថយន្តគម្រូ MAZDA VISION X-COUPE នៅក្នុងពិព័រណ៍យានយន្ដ Japan Mobility Show 2025 នៅប្រទេសជប៉ុន។ រថយន្ដគម្រូនេះបានធ្វើឲ្យមនុស្សជាច្រើនចាប់លើវា ដោយការរចនាបែបអនាគតភ្ជាប់មកជាមួយភាសាឌីស្សាញ KODO-Soul of Motion។
 ក្រៅពីការរចនារូបរាងប្លែកហើយ MAZDA VISION X-COUPE ក៏បានបំពាក់មកជាមួយបច្ចេកវិទ្យា Plug-in Hybrid ដែលជាបច្ចេកវិទ្យាមួយដែលកំពុងនិយមខ្លាំងនាពេលបច្ចុប្បន្ន។ យោយតាមការបញ្ជាក់ពីក្រុមហ៊ុនរថយន្ដនេះបានបំពាក់ជាមួយបច្ចេកវិទ្យា Plug-in Hybrid ដំណើរការដោយម៉ាស៊ីន Rotary Turbo ប្រភេទ Rotor ពីរ រួមបញ្ចូលជាមួយនឹងម៉ូទ័រអគ្គិសនីនិងអាគុយ អាចផលិតកម្លាំងបាន 510PS។ ចំពោះចម្ងាយរយៈចម្ងាយបើកបរ ពេលប្រើអគ្គិសនីអាចបើកបានចម្ងាយ ១៦០គម ប៉ុន្តែបើប្រើអគ្គិសនីសាយសាំងអាចបើកបានចម្ងាយ ៨០០គម។

អ្វីដែលពិសេសគឺរថយន្តនេះបានចូលរួមចំណែកដល់ការកាត់បន្ថយកាបូនក្នុងបរិយាកាស (atmospheric CO2) កាន់តែច្រើនតាមរយៈការផ្សំបញ្ចូលគ្នានូវ ឥន្ធនៈអព្យាក្រឹតកាបូនដែលទាញយកពី មីក្រូសារាយតូចៗ (microalgae) ជាមួយនឹងបច្ចេកវិទ្យាចាប់យក CO2 របស់ Mazda ដែលមានឈ្មោះថា “Mazda Mobile Carbon Capture”។
 សម្រាប់ទំហំរូបរាងនៅផ្នែកខាងក្រៅ MAZDA VISION X-COUPE មានប្រវែងតួខ្លួនសរុប ៥ ០៥០ ម.ម ទទឹង ១ ៩៩៥ ម.ម កម្ពស់ ១ ៤៨០ ម.ម ប្រវែងគម្លាតកង់មុខក្រោយ ៣ ០៨០ ម.ម។ រថយន្តនេះត្រូវបានរចនាក្នុងនាមជារថយន្ដ “Crossover Coupe” ឬ “Four-door fastback” ដែលមានទំហំធំជាង Mazda6។ សម្រាប់ការឌីស្សាញទូទៅនៅផ្នែកខាងក្រៅមើលទៅ Clean ល្អមិនស្មុគស្មាញច្រើន។

 សម្រាប់ផ្នែកខាងក្រៅក៏ដូចគ្នារថយន្ដនេះរចនាបែបសាមញ្ញ (Simple) ប៉ុន្តែមើលទៅប្រណីត ដោយផ្តោតលើអ្នកបើកបរជាពិសេស(Driver-focused)។ នៅផ្នែកខាងក្នុងរបស់រថយន្ដបើប្រាស់ការរចនាបែប Retro ដោយបានបំពាក់ជាមួយអេក្រង់ឌីជីថលបែងចែកជា ៣ផ្នែក។

គួរបញ្ជាក់ផងដែរសម្រាប់រថយន្ដ MAZDA VISION X-COUPE ត្រូវបានរចនាជាពិសេសផ្ដោតគឺការសន្សំសំចៃ ផ្ដល់ភាពរីករាយដល់អ្នកប្រើប្រាស់និងជួយដល់បរិស្ថាន ដោយក្រុមបានដាក់ឈ្មោះឲ្យឈ្មោះ The Joy of Driving Fuels a Sustainable Tomorrow ដែលជាគោលដៅបេសកម្មរបស់ក្រុមហ៊ុន MAZDA ដាក់សម្រាប់ឆ្នាំ២០៣៥។ សម្រាប់រថយន្ដគម្រូ MAZDA VISION X-COUPE ក្រុមហ៊ុនមិនបានបញ្ជាក់ពីកាលបរិច្ឆេទផលិតនិងដាក់លក់ជាផ្លូវនៅឡើយទេ សម្រាប់ការបង្ហាញរថយន្ដគម្រូនេះ គឺជាការបង្ហាញពីមហិច្ឆតារបស់ Mazda សម្រាប់ពេលអនាគត៕