បច្ចេកវិទ្យាបញ្ចូលថាមពលរថយន្តអគ្គិសនី នៅត្រូវការពេលវេលាស្រាវជ្រាវអភិវឌ្ឍបន្ថែមទៀត ជាពិសេសបើប្រើរយៈពេលខ្លីបំផុតនោះ និន្នាការប្រើរថយន្តអគ្គិសនីនឹងកើនឡើងខ្ពស់ខ្លាំងជាក់ជាមិនខាន។
លោក Tyrone Johnson ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍អឺរ៉ុបថ្មីរបស់ក្រុមហ៊ុន Hyundai បានលើកឡើងថា ល្បឿនសាករថយន្តអគ្គិសនី ត្រូវតែបន្តការអភិវឌ្ឍរហូតដល់ពេលមួយដែលប្រើរយៈពេលសាក ដូចរថយន្តចាក់សាំង ដែលវាជាមុខងារមួយត្រូវការបំផុតពីអ្នកប្រើប្រាស់។

បើតាមការអះអាងរបស់លោក ការរំពឹងពីអតិថិជន EV នោះគឺថា វាគួរតែចំណាយពេលត្រឹមតែ ៣នាទីប៉ុណ្ណោះ ដើម្បីបញ្ចូលថាមពលរថយន្ត ដូចរថយន្តចំហេះក្នុង។ ជាមួយគ្នានោះ ពួកគេក៏បារម្ភផងដែរថា ទោះសាកលឿនមែន ប៉ុន្តែចម្ងាយបានតិចនៅឡើយ អ៊ីចឹង គោលដៅធំបំផុត ទាំងល្បឿនសាក និងចម្ងាយបើកបរ គួរតែដូចរថយន្តចំហេះក្នុង។
យ៉ាងណាមិញ លោកថាវាជាចំណោទដ៏ធំសម្រាប់ក្រុមហ៊ុនផលិត ដែលមិនត្រឹមតែធ្វើឲ្យការសាករថយន្តអគ្គិសនីលឿននោះទេ ប៉ុន្តែក៏ត្រូវរក្សាទំហំអាគុយនៅដដែលផងដែរ។ លោកបន្តថា ឧស្សាហកម្មរថយន្តចំហេះក្នុង មានអាយុកាលជាង ១០០ឆ្នាំមកហើយ ដើម្បីអភិវឌ្ឍ ដែលរថយន្តចាក់ឥន្ធនៈក្លាយជារឿងធម្មតា មកទល់បច្ចុប្បន្ននេះ។
គួរដឹងថា រថយន្ត Hyundai Ioniq 5 គឺនៅតែចំណាយពេលយូរប្រហែល ២០នាទី ក្នុងការសាកពី ១០ ទៅ ៨០% ដែលប្រើជាមួយឆ្នាំសាកល្បឿនលឿនក៏ដោយ៕
















