
ក្រុមហ៊ុន GWM បានធ្វើការប្រកាសបង្ហាញចេញជាផ្លូវការនូវរថយន្តភីកអាប់សេរ៊ីថ្មី GWM Cannon ឆ្នាំ២០២៦ របស់ខ្លួន មានតម្លៃលក់ចាប់ពី ១៤ ១០០ដុល្លារ ដល់ ២៦ ៦៣០ដុល្លារប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន។

រថយន្តភីកអាប់ GWM Cannon ឆ្នាំ២០២៦ នេះ ដំណើរការដោយ៖
- (Commercial) ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo មានប្រអប់លេខអូតូ ៩វគ្គ និងជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០ លីត្រ Turbo មានប្រអប់លេខអូតូ ៨វគ្គ។
- (Passenger) ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤ លីត្រ Turbo មានប្រអប់លេខអូតូ ៩វគ្គ។
- (Off‑road) ជម្រើសម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៤លីត្រ អាចផលិតកម្លាំងបាន ១៨១សេះ និងកម្លាំងរមួល ៤៨០ញ៉ូតុនមែ៉ត្រ។ ក្នុងនោះ វាមានប្រព័ន្ធបើកបរ four-wheel-drive system និងប្រព័ន្ធ three mechanical differential locks ។

សម្រាប់ការរចនាវិញ វាទទួលបាននូវសំបកកង់ប្រភេទ 255/65R18, កាមេរ៉ា ៣៦០ដឺក្រេ, អេក្រង់ LCD ទំហំ ១០,២៥អ៊ីញ និងមុខងារបើកបរចំនួន ៩ ដូចជា economy, standard, sport, snow, mud, sand, 4L, rock និង expert ៕






















