រថយន្ត Bronco ដែលជា SUV សម្រាប់បើកបរ Off-Road របស់ Ford កាន់តែជិតបង្ហាញមុខមាត់ពិតជាផ្លូវការហើយ ដែលពេលនេះបើតាមវីដេអូបង្ហោះដោយ The Bronco Nation បានឲ្យដឹងថា Ford កំពុងស្ថិតក្នុងដំណាក់កាលធ្វើតេស្តរថយន្តនេះ។
ក្នុងវីដេអូមានបង្ហាញរថយន្ត Bronco ទាំងពីរប្រភេទ ដែលមានប្រភេទទ្វារពីរ និងទ្វារប្រាំ មានបើកបរលើផ្លូវភក់ក្នុងព្រៃទៅមុខយ៉ាងរលូនគ្មានជាប់គាំងសោះឡើយ។ អ្នកធ្លាប់ធ្វើដំណើរលើផ្លូវពិបាក ច្បាស់ជាដឹងថាការរក្សាលំនឹងរថយន្តលើផ្លូវភក់ និងឆ្លងទឹកគឺពិបាកបំផុត ប៉ុន្តែមើលទៅរថយន្ត Bronco អាចធ្វើបានដោយងាយ។
គួរដឹងថា Ford ដើមឡើយគឺមានផែនការបង្ហាញរថយន្ត Bronco ជំនាន់ថ្មីនៅថ្ងៃទី ១៧ ខែមីនា ប៉ុន្តែថ្ងៃប្រកាសចេញនេះត្រូវបានលើកពេលព្រោះតែជំងឺកូវីដ១៩។ មកទល់បច្ចុប្បន្នគេមិនទាន់ដឹងកាលបរិច្ឆេទប្រកាសចេញច្បាស់លាស់នៅឡើយទេ៕