Avatr បង្ហាញ Avatr 12 អាប់ដេតថ្មីរបស់ខ្លួន មានកម្លាំងដល់ទៅ ១ពាន់សេះឯណ្ណោះ

បន្ទាប់ពីបង្ហាញចេញនូវគម្រោងបង្កើនសមត្ថភាព ក៏ដូចជាប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត Avatr 12 របស់ខ្លួន ពេលនេះ ក្រុមហ៊ុន Avatr ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលកើតចេញពីការសហការគ្នារវាងក្រុមហ៊ុនធំៗចំនួន ៣ រួមមាន CATL, Changan និង Huawei បានបង្ហាញចេញជាផ្លូវការនូវរូបភាព ក៏ដូចជាលក្ខណៈពិសេសៗនៃរថយន្ត Avatr 12 អាប់ដេតថ្មីរបស់ខ្លួនហើយ ដោយក្នុងនោះ នឹងធ្វើការប្រកាសចេញជាផ្លូវការនៅក្នុងពេលឆាប់ខាងមុខនេះ ជាមួយតម្លៃលក់ចាប់ពី ៤២ ៩០០ដុល្លារ ដល់ ៤៥ ៧០០ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ចំណុចលេចធ្លោបំផុតនៃរថយន្ត Avatr 12 អាប់ដេតថ្មីនេះ គឺការធ្វើឱ្យប្រសើរឡើងទៅលើប្រព័ន្ធ LiDAR នៅផ្នែកខាងលើ និងការបន្ថែមនូវប្រព័ន្ធ LiDAR ចំនួន ២ បន្ថែមទៀតនៅផ្នែកខាងមុខ។ ក្នុងនោះ សម្រាប់ប្រព័ន្ធ LiDAR នេះ គឺប្រើប្រាស់នូវប្រព័ន្ធ LiDAR ជំនាន់ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Huawei ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះការរចនាវិញ រថយន្តនេះ នៅតែរក្សារូបរាង និងភាពស្ព័រដូចម៉ូដែលមុនដដែល។ វាមានប្រវែង ៥ ០២០ មម ទទឹង ១ ៩៩៩ មម កម្ពស់ ១ ៤៧០ និងប្រវែងគម្លាតកង់ ៣ ០២០ មម។

ក្រៅពីនេះ រថយន្ត Avatr 12 អាប់ដេតថ្មីនេះ ក៏ទទួលបាននូវជម្រើសប្រព័ន្ធថាមពលចំនួន ៣ ជម្រើសផងដែរ រួមមាន៖

  • ប្រភេទអគ្គិសនីលាយសាំង (EREV)៖ ដំណើរការដោយម៉ាសុីនចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៥៤សេះ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំង ២៦៨សេះ។ វាប្រើប្រាស់នូវថ្ម LFP ទំហំ ៥២គីឡូវ៉ាត់ម៉ោង អាចបើកបានចម្ងាយ ២៦១ គីឡូម៉ែត្រ (WLTC) ដោយអគ្គិសនីសុទ្ធ។
  • ប្រភេទអគ្គិសនីសុទ្ធ (BEV)៖ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ (RWD) អាចផលិតកម្លាំង ៣៣៧សេះ និង ៣៣៧សេះ។
  • ប្រភេទអគ្គិសនីសុទ្ធ (BEV)៖ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ៣ (AWD) អាចផលិតកម្លាំងសរុប ៩៥៥សេះ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម