BYD បង្ហាញពីការអាប់ដេតលើរថយន្ដ Atto 3 Evo ដោយបង្កើនកម្លាំងខ្លាំងជាងមុននិងបំពាក់ជាមួយប្រព័ន្ធសាកថ្ម 800V

រថយន្តអគ្គិសនីប្រភេទ Crossover ម៉ូឌែល BYD Atto 3 Evo ត្រូវបានដាក់បង្ហាញរូបរាងជាផ្លូវការ ដោយត្រៀមខ្លួនវាយលុកទីផ្សារសកលជាមួយការបំពាក់មកជាមួយប្រព័ន្ធសាកថ្ម 800V, ប្រព័ន្ធបើកបរវិលកង់ទាំងបួន (4WD)។

រថយន្ត Atto 3 បានក្លាយជាយានយន្តថាមពលថ្មី (New Energy Vehicle) ដំបូងគេបង្អស់មួយរបស់ BYD ដែលបានឈានជើងចូលក្នុងទីផ្សារសកលកាលពី ៤ ឆ្នាំមុន។ ម៉ូដែលនេះត្រូវបានដាក់លក់នៅក្នុងប្រទេសចិនក្រោមឈ្មោះថា Yuan Plus។ នៅក្នុងខែតុលា ឆ្នាំ ២០២៥ រថយន្ត Atto 3 ជំនាន់ថ្មីត្រូវបានបង្ហាញឲ្យឃើញតាមរយៈដំណើរការចុះបញ្ជីយានយន្ត (Homologation) ដោយភ្នាក់ងារត្រួតពិនិត្យរបស់ចិន។ រថយន្តម៉ូឌែលថ្មី បានបង្ហាញឲ្យឃើញពីការបង្កើននូវកម្លាំងម៉ាស៊ីន និងចម្ងាយបើកបរយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់។

ជាថ្មីម្ដងទៀតកាលពីថ្ងៃទី ១១ ខែកុម្ភៈ ក្រុមហ៊ុន BYD បានបង្ហើបឲ្យដឹងថា រថយន្ត Atto 3 ស៊េរីថ្មី នឹងត្រូវហៅឈ្មោះថា (Atto 3 Evo) សម្រាប់ទីផ្សារក្រៅប្រទេស។ រថយន្ដម៉ូឌែលថ្មីនេះបានប្រើប្រាស់នូវប្រព័ន្ធសាកថ្ម 800V ជំនាន់ថ្មីនិងបំពាក់ជាមួយកញ្ចប់អាគុយធំជាងមុន ដែលមានទំហំរហូតដល់ទៅ 74.88 kWh។ សម្រាប់ការសាកថ្មវិញរថយន្ដនេះអាចសាកពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ២៥ នាទី ប៉ុណ្ណោះ នៅតាមស្ថានីយសាកថ្មល្បឿនលឿន DC។

BYD Atto 3 Evo revealed with 800V system, 4WD, and faster chargingក្រឡេកមកមើល Atto 3 Evo ប្រើប្រាស់ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ (RWD) អាចបង្កើនល្បឿនដល់ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៥.៥ វិនាទី។ ចំពោះចម្ងាយបើកបរគឺបាន ៦៥០ គីឡូម៉ែត្រ គិតតាមស្តង់ដារវាស់ចម្ងាយ CLTC។ ជាមួយគ្នានេះរថយន្តស៊េរីថ្មីនេះ ក៏ផ្ដល់មកជាមួយជម្រើសប្រើប៉ុងពីរ (AWD) អាចផលិតមានកម្លាំងដល់ទៅ ៣៣០ គីឡូវ៉ាត់ (៤៤៣ សេះ) និងកម្លាំងរមួល ៥៨០ Nm។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះចំពោះម៉ូឌែល AWD អាចជាន់សន្ទុះពីកុងទ័រ ០ ទៅ ១០០ ប្រើពេលត្រឹមតែ ៣.៩ វិនាទី ប៉ុណ្ណោះ។ BYD Atto 3 Evo ប្រើប៉ុង២នេះ បានបំពាក់ជាមួយកញ្ចប់អាគុយទំហំ ៧៤.៨៨ kWh ផ្តល់ជូនរយៈចម្ងាយបើកបរបានរហូតដល់ ៥១០ គីឡូម៉ែត្រ។ ចំណុចពិសេសមួយទៀតគឺម៉ូដែលថ្មីនេះ គឺការបំពាក់ប្រព័ន្ធបូមក្រោយឯករាជ្យប្រភេទ Five-link (Five-link independent rear suspension) ធ្វើឲ្យការបើកបរកាន់តែមានផាកសុភាព។

ទោះបីជាមានការបំពាក់បច្ចេកវិទ្យាថ្មីៗយ៉ាងច្រើនក៏ដោយ រូបរាងខាងក្រៅរបស់ Atto 3 Evo នៅតែរក្សាទម្រង់ស្ទើរតែទាំងស្រុងដូចមុន ដោយមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ។ ការផ្លាស់ប្ដូរមាដូចជាការប្តូររន្ធសាកថ្មមកដាក់នៅជំហៀងកង់ផ្នែកខាងក្រោយវិញ។ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់របស់រថយន្តនេះត្រូវបានកែលម្អឲ្យកាន់តែប្រសើរ ដោយការបន្ថែមឃ្លុបផ្ទុកឥវ៉ាន់ខាងមុខមានចំណុះ ១០១ លីត្រ។

ផ្នែកខាងក្នុងរបស់ Atto 3 Evo បានប្តូរមកដៃលេខនៅជាប់ចង្កូត, អេក្រង់ Touchscreen ទំហំ ១៥.៦ អុីញ និងកុងទ័រឌីជីថល LCD ទំហំ ៨.៨ អុីញ។ ចំណុចលេចធ្លោផ្សេងទៀតរួមមាន ថាសសាកថ្មឥតខ្សែ និងឃ្លុបក្រោយដែលត្រូវបានបង្កើនទំហំរហូតដល់ ៤៩០ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម