រថយន្ត BYD Denza N9 PHEV Flash Charge Edition ប្រើអគ្គិសនីសុទ្ធជិះបាន ៤២០គីឡូម៉ែត្រ បើកទទួលការបញ្ជាទិញទុកមុនជាផ្លូវការ

Denza ដែលជាម៉ាកយីហោ Premium Brand របស់ក្រុមហ៊ុន BYD បានបើកទទួលកក់ជាផ្លូវការសម្រាប់រថយន្ត N9 Flash Charge Edition ជាមួយតម្លៃចន្លោះពី ៦៥ ២០០ ទៅ ៧២ ៥០០ ដុល្លារ។ រថយន្ដស៊េរីថ្មីនេះ បានបំពាក់មកជាស្តង់ដារនូវអាគុយ Blade Battery ជំនាន់ទី២ និងផ្ដល់នូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធបានរហូតដល់ ៤២០ គីឡូម៉ែត្រ ព្រមទាំងមានការផ្ដល់ជូននូវអត្ថប្រយោជន៍សាកថ្មល្បឿនលឿនដោយឥតគិតថ្លៃរយៈពេល ១៨ ខែផងដែរ។

Shenzhen Denza New Energy own by BYD Company Limited Chinese EV automobile brand booth in Thailand Motor EXPO. 26 March 2025, Bangkok, Thailand 60491229 Stock Photo at Vecteezy
យោងតាមបញ្ជីឈ្មោះរថយន្តសន្សំសំចៃថាមពលនិងរថយន្តថាមពលថ្មីរបស់ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានរបស់ចិន បានឲ្យដឹងថា រថយន្ត Denza N9 ទទួលបានអាប់ដេតថ្មីនេះ បំពាក់នូវកញ្ចប់អាគុយប្រភេទ LFP ថ្មីពីក្រុមហ៊ុន FinDreams ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធផលិតអាគុយរបស់ BYD។ អាគុយថ្មីនេះមានទំហំផ្ទុកថាមពលរហូតដល់ ៧៥.២៦៤ kWh ហើយមានការកើនឡើងដល់ទៅ ៤០% បើធៀបនឹងកញ្ចប់អាគុយលើរថយន្ដម៉ូឌែលមុនមានទំហំត្រឹមតែ ៤៦.៩ kWh។ ទោះជាយ៉ាងណាក៏ដោយ ជាមួយអាគុយទំហំធំជាងមុននេះ វាបានបន្ថែមទម្ងន់យ៉ាងច្រើនដល់ទៅ ៥៥០ គីឡូក្រាម ធ្វើឲ្យទម្ងន់ទទេរបស់រថយន្តឡើងដល់ ៣ ២៨០គីឡូក្រាម និងទម្ងន់សរុបពេលផ្ទុកឡើងដល់ ៣ ៧៦០គីឡូក្រាម។

ក្រឡេកមកមើលពីបច្ចេកវិទ្យា Flash Charge ផ្ដល់នូវសមត្ថភាពសាកថ្មដ៏អស្ចារ្យ ដោយការសាកពី ១០% ទៅ ៧០% ចំណាយពេលត្រឹមតែ ៥ នាទី និងពី ១០% ទៅ ៩៧% ចំណាយពេលត្រឹមតែ ៩ នាទី ប៉ុណ្ណោះ។ សូម្បីតែក្នុងលក្ខខណ្ឌអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ ដក ៣០អង្សាសេ (-30°C) ក៏ដោយ ក៏រយៈពេលសាកថ្មតេស្តឃើញថាកើនឡើងត្រឹមតែ ៣នាទីប៉ុណ្ណោះ នេះគឺដោយសារការកែលម្អយ៉ាងស៊ីជម្រៅលើប្រព័ន្ធគ្រប់គ្រងកម្តៅអាគុយ ដែលធានាបាននូវការសាកថ្មដោយស្ថេរភាពក្នុងគ្រប់ស្ថានភាពសីតុណ្ហភាព។

BYD's Denza starts pre-sales for N9 SUV flash charging edition - CnEVPostរថយន្ត Denza N9 ជាប្រភេទរថយន្ត Crossover Full-size មានប្រវែងតួខ្លួន ៥ ២៥៨មីលីម៉ែត្រ, ទទឹង ២ ០៣០មីលីម៉ែត្រ, កម្ពស់ ១ ៨៣០មីលីម៉ែត្រនិងមានប្រវែងគម្លាតកង់មុខក្រោយ ៣ ១២៥មីលីម៉ែត្រ។ ក្រឡេកមើលប្រព័ន្ធថាម​ពលរបស់រថយន្ដនេះដំណើរការដោយប្រព័ន្ធថាមពល Parallel Hybrid ដំណើរការដោយម៉ាស៊ីនចំណុះ ២.០ លីត្រ អាចផលិតកម្លាំងបាន ១៥២ kW (២០៤ សេះ) ប៉ុន្តែនៅពេលដំណើររួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ បានបង្កើតកម្លាំងសរុបបានរហូតដល់ទៅ ៦៨០ kW (៩១២ សេះ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម