គន្លិះសំខាន់ទាំង ៦ចំណុចជួយថែរក្សាថ្មឡានអគ្គិសនីឲ្យប្រើប្រាស់បានយូរនិងមិនងាយធ្លាក់ចុះនូវសមត្ថភាព

អាគុយបៀបដូចជាបេះដូងរបស់រថយន្ដអគ្គិសនីដូច្នេះនៅពេលបងប្អូនប្រើប្រាស់រថយន្ដអគ្គិសនីក៏គួរតែយល់ដឹងអំពីគន្លិះសំខាន់ៗមួយចំនួននៃការប្រើប្រាស់និងរបៀបនៃការថែទាំអាគុយរថយន្ដ ដើម្បីធានាថាវាអាចប្រើប្រាស់បានយូរនិងមិនងាយធ្លាក់ចុះនូវសមត្ថភាព។ ថ្ងៃនេះអេតមីននឹងចែករំលែកពីវិធីសាស្រ្ដ ៦ចំណុច ដកស្រង់ចេញពីគេហទំព័រ Greencars និយាយអំពីនៃរបៀបនៃសាកថ្មថយន្ដអគ្គិសនីដែលផ្ដល់ផលចំណេញ ក៏ដូចការថែទាំអាគុយឲ្យប្រើប្រាស់បានយូរនិងមិនងាយធ្លាក់ចុះនូវសមត្ថភាព៖

ចំណុចទី១ រក្សាកម្រិតថាមពលអាគុយសាកចន្លោះពី ២០% ទៅ ៨០% សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ

អ្នកជំនាញ និងក្រុមហ៊ុនផលិតអាគុយភាគច្រើនណែនាំឲ្យជៀសវាងការសាកពេញ (១០០%) ឬការប្រើរហូតដល់អស់រលីងជាប្រចាំ ប្រសិនបើមិនចាំបាច់បំផុត។ មូលហេតុដែលនៃការធ្វើបែបនេះគឺវាបាជួយ ការរក្សាថាមពលក្នុងកម្រិតកណ្តាលនេះ ជួយកាត់បន្ថយសម្ពាធតង់ស្យុង និងពន្យារការចុះខ្សោយនៃអាគុយ។   ពេលណាដែលគួរសាកថ្មដល់ ១០០% គឺនៅអ្នកត្រូវកាធ្វើដំណើរផ្លូវរចម្ងាយឬការបើកបរពេញមួយថ្ងៃ។

ចំណុចគួរប្រុងប្រយ័ត្នគឺជៀសវាងការទុកឲ្យថាមពលថ្មឲ្យធ្លាក់ចុះក្រោម ១០% ព្រោះវាអាចដាក់សម្ពាធខ្លាំងលើប្រព័ន្ធគ្រប់គ្រងអាគុយ (Battery Management System)។  បន្ថែមពីរថយន្តអគ្គិសនីជាច្រើនមានមុខងារកំណត់កម្រិតសាក (Charge limit) ក្នុងឡាន ឬក្នុងកម្មវិធីទូរស័ព្ទ។ អ្នកគួរកំណត់វាត្រឹម ៨០% សម្រាប់ការសាកប្រចាំថ្ងៃ ដើម្បីបង្កើតទម្លាប់ល្អដល់អាគុយដោយស្វ័យប្រវត្តិ។

How Much Does It Cost to Charge a Tesla in 2025?ចំណុចទី២ ប្រើប្រាស់ការសាកកម្រិតទី ១ (Level 1) ឬកម្រិតទី ២ (Level 2) តាមដែលអាចធ្វើបាន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិធីសាស្ត្រសាកភ្លើងបែបយឺតគឺមានភាពស្រទន់ចំពោះអាគុយជាងការសាកល្បឿនលឿនដែលមានកម្លាំងខ្លាំង។

ការសាកកម្រិតទី ១ ជាមួយថាមពល ១២០ វ៉ុល ផ្ដល់ចម្ងាយបើកបរប្រហែល ៥ ទៅ ៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាស័ក្តិសមបំផុតសម្រាប់ការសាកចោលមួយយប់ អ្នកដែលមិនសូវបើកបរឆ្ងាយប្រចាំថ្ងៃ។

ការសាកកម្រិតទី ២ ជាមួយថាមពល ២៤០ វ៉ុល ផ្ដល់ចម្ងាយបើកបរប្រហែល ១៩ ទៅ ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង។ វាគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ការសាកប្រចាំថ្ងៃនៅផ្ទះ កន្លែងធ្វើការ ឬស្ថានីយសាធារណៈ។

យ៉ាងណាមិញការសាកថ្មល្បឿនលឿន (DC Fast Charging) អាចសាកអាគុយរបស់អ្នកដល់ ៨០% ក្នុងរយៈពេលប្រហែល ២០ ទៅ ៤៥ នាទី (អាស្រ័យលើប្រភេទឡាន និងកម្លាំងទូសាក)។ ជម្រើសនេះត្រូវបានរចនាឡើងសម្រាប់ការធ្វើដំណើរចម្ងាយឆ្ងាយ ឬករណីបន្ទាន់ប៉ុណ្ណោះ មិនមែនសម្រាប់ការសាកបំពេញរាល់ថ្ងៃនោះទេ។

ទោះបីជាការសាកល្បឿនលឿនមានភាពងាយស្រួលក៏ដោយ ប៉ុន្តែការប្រើវាញឹកញាប់ពេកអាចបង្កើតកម្ដៅលើសកម្រិត និងធ្វើឲ្យអាគុយឆាប់ចុះខ្សោយ។ រថយន្តអគ្គិសនីភាគច្រើននឹងបន្ថយល្បឿនសាកដោយស្វ័យប្រវត្តិនៅពេលអាគុយឡើងក្ដៅ ឬជិតពេញ ប៉ុន្តែដើម្បីរក្សាសុខភាពអាគុយបានយូរអង្វែង យកល្អគួរតែពឹងផ្អែកលើការសាកកម្រិតទី ១ ឬកម្រិតទី ២ តាមដែលអាចធ្វើទៅបាន។

A step-by-step guide to install EV charger at your home-Energieចំណុចទី៣ ជៀសវាងការសាកភ្លើងភ្លាមៗបន្ទាប់ពីបើកបរ

អាគុយរបស់អ្នកនឹងឡើងកម្ដៅក្នុងកំឡុងពេលបើកបរ ហើយការដោតសាកភ្លើងភ្លាមៗ ជាពិសេសការសាកល្បឿនលឿន អាចបង្កើនកម្ដៅនោះបន្ថែមទៀត។ ប្រសិនបើអាច អ្នកគួរទុកឲ្យរថយន្តសម្រាកពី ៣០ ទៅ ៦០ នាទី មុននឹងចាប់ផ្តើសាកល្បឿនលឿន។ ហេតុផលនៃការធ្វើបែបនេះគឺដើម្បីផ្ដល់ពេលវេលាឲ្យប្រព័ន្ធគ្រប់គ្រងកម្ដៅ ធ្វើឲ្យសីតុណ្ហភាពអាគុយមានស្ថិរភាពឡើងវិញ។ ផលប៉ះពាល់នៃការសាកថ្មនៅពេលអាគុយមានកម្ដៅខ្លាំងស្រាប់ នឹងបង្កើនភាពទប់ខាងក្នុងនិងធ្វើឲ្យអាគុយឆាប់ចុះខ្សោយ។

2026 Tesla Model 3 Review, Pricing, and Specsចំណុចទី៤ ប្រើមុខងារត្រៀមលក្ខណៈអាគុយ (Precondition) ក្នុងអាកាសធាតុក្តៅ ឬត្រជាក់

រថយន្តអគ្គិសនីជាច្រើនអនុញ្ញាតឲ្យអ្នកកំណត់សីតុណ្ហភាពអាគុយតាមរយៈកម្មវិធីទូរស័ព្ទ ឬមុខងារកំណត់ម៉ោងចេញដំណើរជាដើម។ ក្នុងរដូវរងារមុខងារនេះនឹងធ្វើឲ្យអាគុយកក់ក្តៅដល់សីតុណ្ហភាពដ៏ល្អបំផុត មុនពេលអ្នកចាប់ផ្តើមបើកបរ ឬសាកភ្លើង។  ក្នុងរដូវក្តៅវាអាចជួយបញ្ចុះកម្ដៅអាគុយ ដើម្បីជៀសវាងការឡើងកម្ដៅខ្លាំងហួសកម្រិត។គន្លឹះ នៃការប្រើមុខងារត្រៀមលក្ខណៈអាគុយ Preconditioning មានប្រសិទ្ធភាពបំផុតនៅពេលរថយន្តកំពុងដោតសាកភ្លើង ព្រោះវានឹងទាញថាមពលពីឆ្នាំងសាកមកប្រើជំនួសឲ្យការប្រើថាមពលចេញពីអាគុយ។

How to Precondition Your BMW Electric Vehicle
ចំណុចទី៥ ជៀសវាងការទុកអាគុយឲ្យពេញខ្លាំង ឬអស់ខ្លាំងក្នុងរយៈពេលយូរ

ការទុកអាគុយឲ្យនៅកម្រិតពេញ (១០០%) ឬអស់រលីង (ជិត ០%) ក្នុងរយៈពេលយូរ នឹងបង្កើនសម្ពាធលើកោសិកាអាគុយ ជាពិសេសក្នុងលក្ខខណ្ឌសីតុណ្ហភាពកក្ដៅខ្លាំង។ សម្រាប់ការចតចោលយូរប្រសិនបើអ្នកត្រូវចតរថយន្តចោលក្នុងរយៈពេលមួយសប្តាហ៍ ឬលើសពីនេះ អ្នកគួររក្សាថាមពលអាគុយឲ្យនៅចន្លោះពី ៤០% ទៅ ៦០%។ ចំពោះរថយន្តអគ្គិសនីភាគច្រើនមានប្រព័ន្ធគ្រប់គ្រងការបាត់បង់ថាមពលដោយស្វ័យប្រវត្តិក្នុងកំឡុងពេលចតទុកយូរ ប៉ុន្តែការពិនិត្យមើលវាឲ្យបានទៀងទាត់គឺជាជម្រើសមិនអាចមើលរំលង។

BYD Just Made EV Charging Basically As Quick As Getting Gas—Againចំណុទី៦ តាមដានសុខភាពអាគុយ និងប្រវត្តិនៃការសាកភ្លើង

រថយន្តមួយចំនួនផ្តល់នូវការវិភាគលម្អិតអំពីអាគុយ តាមរយៈប្រព័ន្ធព័ត៌មានកម្សាន្តឬកម្មវិធីទូរស័ព្ទ។ ការតាមដាន និន្នាការល្បឿននៃការសាក និងបង្ហាញទិន្នន័យនៃការចម្ងាយបើកបរគឺជាបងប្អូនតែកត់សម្គាល់ព្រោះថាប្រសិនបើមានករណីណាមួយកើតឡើងខុសពីធម្មតាបងប្អូនអាចនឹងដឹងភ្លាមៗហើយក៏ងាយស្រួលរកដំណោះស្រាយ។

How much energy do you need to charge an electric car to 100%?យ៉ាងណាមិញចំណុចទាំងអស់គ្រាន់តែជាការចែករំលែកអំពីវិធីសាស្រ្ដក្នុងការសាកថ្មរថយន្ដអគ្គិសនី ដើម្បីជួយឲ្យថែរក្សាអាគុយឲ្យប្រើប្រាស់បានយូរហើយមិនងាយផ្ដល់បាត់នូវសមត្ថភាព ប៉ុន្តែយ៉ាមិញអាគុយនីមួយៗរបស់រថយន្ដអគ្គិសនីគឺខុសគ្នាដូច្នេះការថែទាំ មានភាពខុសគ្នាខ្លះ ចំណែកមុខងារកំណត់ផ្សេងលើរថយន្ដក៏អាចខុស ប៉ុន្ដែជារួមបងប្អូនអាចអនុវត្ដន៍តាមវិធីសាស្រ្ដខាងលើបាននូវចំណុចអាចបងប្អូនគិតថាវាពិតជាត្រឹមត្រូវហើយចំណុចណាបងប្អូនគិតថាមិនត្រឹមត្រូវក៏ពុំបាច់ត្រូវធ្វើតាមនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម