
ជារឿងមិនស្មានមិនដល់មួយប៉ុន្ដែវាបានកើតនៅក្នុងប្រទេសកាណាដា ដោយក្រុមហ៊ុន Noble Northern បានបំប្លែងរថយន្តក្រុងខ្នាតយក្សដំណើរដោយម៉ាស៊ីនម៉ាស៊ូត ឆ្នៃទៅទៅជារថយន្តក្រុងខ្នាតយក្សដើរដោយថាមពលអគ្គិសនី ដើម្បីបំពេញការដឹកភ្លៀវទៅកម្សាន្ដនៅផ្ទាំងទឹកកកកូឡុំប៊ី (Columbia Icefield) ដែលមានអាយុកាលរហូតដល់ទៅ ១០ ០០០ ឆ្នាំរបស់ប្រទេសកាណាដា។
ដំណើរដើមទងនៃរឿងនេះគឺក្រុមហ៊ុន Noble Northern បានយកឡានរុករកលើទឹកកក (Ice Explorer) ដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចាស់មួយគ្រឿងរបស់ក្រុមហ៊ុន Pursuit រួចដកចោលនូវគ្រឿងបង្គុំទាំងអស់ ដោយរក្សាទុកតែផ្នែកកាប៊ីនតួខ្លួនខាងលើប៉ុណ្ណោះ។ គ្រោងឆ្អឹងបាតក្រោម ត្រូវបានផលិតថ្មីសន្លាង ដែលមានទម្ងន់ស្រាលជាងមុនរហូតដល់ ៣០ ភាគរយ ត្រូវបានយកមកបំពាក់នៅក្រោមតួខ្លួនឡាន ដែលអាចផ្ទុកអ្នកដំណើរបានចំនួន ៥២ នាក់នេះ ព្រមទាំងមានការដំឡើងប្រព័ន្ធបូមខ្យល់ថ្មី ដែលជួយឲ្យការបើកបរប្រកបដោយភាពរលូន ទោះបីជាត្រូវឆ្លងកាត់ស្ថានភាពផ្លូវពោរពេញដោយថ្ម និងផ្ទាំងទឹកកកធំៗក៏ដោយ។


រថយន្ដនេះត្រូវបានជាមួយអាគុយទំហំរហូតដល់ ៥២៨ គីឡូវ៉ាត់ម៉ោង (kWh) ត្រូវបានចាប់ខ្ចៅភ្ជាប់ទៅនឹងគ្រោងឆ្អឹងឡាន ដែលវាអនុញ្ញាតឲ្យរថយន្តអាចបើកបរឡើងចុះភ្នំបានប្រហែលពី ៣០ ទៅ ៣៥ ជើង នេះបើតាមការបញ្ជាក់របស់លោក Tye Noble ដែលជាប្រធានក្រុមហ៊ុន Noble Northern។ អាគុយនេះមានបំពាក់នូវប្រព័ន្ធគ្រប់គ្រងកម្តៅរួមបញ្ចូលគ្នាមកស្រាប់ ដើម្បីធានាបាននូវសមត្ថភាពការងារដ៏ល្អឥតខ្ចោះ ទោះបីជាស្ថិតក្នុងស្ថានភាពអាកាសធាតុដ៏កាចសាហាវបំផុតក៏ដោយ ព្រមទាំងមានប្រព័ន្ធហ្វ្រាំងបង្កើតថាមពលឡើងវិញ (Regenerative braking) ដែលជួយកាត់បន្ថយសម្ពាធទៅលើហ្វ្រាំងផ្ទាល់ និងបញ្ជូនថាមពលអគ្គិសនីត្រឡប់ទៅកាន់អាគុយវិញ នៅពេលដែលឡានបើកចុះចំណោត។

ចំពោះមូលហេតុដែលពួកគេសម្រេចធ្វើបែបនេះគឺការការពារបរិស្ថាន និងកាត់បន្ថយឧស្ម័នពុល ព្រោះថានៅតំបន់វាលទឹកកក Columbia Icefield គឺជាទឹកដីអច្ឆរិយវត្ថុធម្មជាតិដែលមានអាយុកាលរហូតដល់ ១០ ០០០ ឆ្នាំ ហើយវាកំពុងតែប្រឈមមុខនឹងការរលាយដោយសារការប្រែប្រួលអាកាសធាតុ។ ដូច្នេះដើម្បីជាការកាត់បន្ថយឧស្ម័នកាបូន ជម្រើសល្អបំផុតគឺការប្រើប្រាស់រថយន្តអគ្គិសនី ដូចក្នុងនោះវាអាចកាត់បន្ថយការភាយចេញឧស្ម័នកាបូនឌីអុកស៊ីតបានរហូតដល់ ២០០ ទៅ ៣០០ គីឡូក្រាមក្នុងមួយថ្ងៃ បើធៀបនឹងឡានម៉ាស៊ូតចាស់។ ការផ្លាស់ប្តូរនេះ ក៏បានជួយការពារស្រទាប់ទឹកកក និងធម្មជាតិនៅជុំវិញនោះមិនឱ្យរងការបំពុលពីផ្សែងពុលពណ៌ខ្មៅ និងកម្តៅភាយចេញពីម៉ាស៊ីនម៉ាស៊ូត។

ក្រៅពីចំណុចពិសេសមួយទៀតការកាត់បន្ថយការរំខានដោយសំឡេង សាកស្រមៃមើលម៉ាស៊ីនម៉ាស៊ូតខ្នាតយក្ស តែងតែបង្កើតសំឡេងលាន់ទ្រហឹងខ្លាំង ដែលរំខានដល់បរិយាកាសដ៏ស្ងប់ស្ងាត់នៃធម្មជាតិភ្នំទឹកកក និងរំខានដល់សត្វព្រៃក្នុងតំបន់នោះជាពិសេសអ្នកធ្វើដំណើរ ការប្តូរមកប្រើប្រាស់ឡានរអគ្គិសនីដំណើរកាដោយម៉ូទ័រអគ្គិសនី បានធ្វើឲ្យរថយន្តនេះដំណើរការដោយ ភាពស្ងប់ស្ងាត់ឥតខ្ចោះ ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអាចគយគន់ និងអារម្មណ៍ស្រូបយកសម្រស់ធម្មជាតិពិតៗដោយគ្មានសំឡេងរំខាន៕


























