ប្រព័ន្ធកំណត់ល្បឿន Cruise Control របស់រថយន្ត មកដល់ពេលនេះត្រូវបានអភិវឌ្ឍ ដល់ចំនួន ៤ប្រភេទហើយ រួមមាន Standard Cruise Control, Adaptive Cruise Control, Dynamic Cruise Control និង Intelliggent Cruise Control។ ដូច្នេះ សូមមកស្វែងយល់ពីប្រភេទ Cruise Control នីមួយៗដូចខាងក្រោម៖

១. Standard Cruise Control: វាជាការកំណត់ល្បឿនដោយអ្នកបើកបរផ្ទាល់។ Cruise Control ប្រភេទនេះ ត្រូវបានណែនាំឲ្យប្រើប្រាស់នៅលើផ្លូវហាយវេ ឬផ្លូវល្បឿនលឿន ដើម្បីកុំឲ្យបើកលើសពីល្បឿនអតិបរមា ដែលត្រូវបានកំណត់នៅលើផ្លូវនោះ។ ប៉ុន្តែអ្នកបើកបរ ត្រូវត្រៀមជាន់ហ្វ្រាំងជានិច្ច ឬបន្ថយល្បឿនជានិច្ច សម្រាប់ស្ថានភាពចរាចរណ៍ខាងមុខ។
២. Adaptive Cruise Control: វាជាការប្រើរ៉ាដា ឡាស៊ែ ឬសេនស័រកាមេរ៉ា ដើម្បីត្រួតពិនិត្យមើលផ្លូវខាងមុខ ពោលគឺវាកំណត់ល្បឿនរថយន្តអ្នក ទៅនឹងល្បឿនរថយន្តខាងមុខ។ បើរថយន្តខាងមុខបន្ថយល្បឿន រថយន្តអ្នកក៏នឹងត្រូវបន្ថយល្បឿនអូតូផងដែរ ប៉ុន្តែរថយន្តអ្នកនឹងបង្កើនល្បឿនវិញ នៅពេលផ្លូវខាងមុខស្រឡះ។
៣. Dynamic Cruise Control: វាត្រូវបានអភិវឌ្ឍឡើងសម្រាប់ស្ថានភាពចរាចរណ៍ច្រើន ដោយវាអាចពន្យឺតល្បឿនរថយន្តអ្នកឲ្យឈប់តែម្តងនៅពេលចូលដល់កន្លែងចរាចរណ៍មមាញឹក ហើយចាប់ផ្តើមបន្តដំណើរដោយស្វ័យប្រវត្តិវិញ នៅពេលយានយន្តបានចរាចរទៅមុខ។
៤. Intelligent Cruise Control: វាជាការរួមបញ្ចូលប្រព័ន្ធគ្នាជាមួយទិសដៅ Navigation ឬកាមេរ៉ាចាប់សញ្ញាចរាចរណ៍ នោះល្បឿនរថយន្តអ្នកនឹងសម្របទៅតាមនោះដោយស្វ័យប្រវត្តិ ដោយផ្អែកលើស្ថានភាពផ្លូវ ដូចជា ផ្លូវកោង ផ្លូវប្រសព្វ ឬការផ្លាស់ប្តូរល្បឿនកំណត់អតិបរមាជាដើម៕
















