Aston Martin DBX ចេញលក់ប្រភេទម៉ាស៊ីន៦ស៊ីឡាំង តម្លៃធូរជាង៨ស៊ីឡាំង

រថយន្ត Aston Martin DBX ប្រភេទម៉ាស៊ីន៦ស៊ីឡាំង និងប្រើប្រព័ន្ធ Hybrid ពាក់កណ្ដាល បានប្រកាសចេញជាផ្លូវការលើទីផ្សារប្រទេសចិន។

ម៉ាស៊ីនថ្មីនេះគឺជាម៉ាស៊ីនរបស់ Mercedes-AMG ដែលមានចំណុះ៣,០លីត្រ ជាប្រភេទ Turbocharged ផ្គួបផ្សំ​នឹង​ ISG ៤៨វ៉ុល ដែលសរុបចូលគ្នាអាចផលិតកម្លាំងបាន ៤៣៥សេះ។ ម៉ាស៊ីននេះដែរភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ ដែលបញ្ចូលកម្លាំងទៅកាន់កង់ទាំងបួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សមត្ថភាពនៃរថយន្តប្រភេទនេះគឺអាចស្ទុះដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៤វិនាទី និងអាចបើកបរដល់ល្បឿនអតិបរមា ២៥៩គ.ម/ម៉ ផងដែរ។ បន្ថែមពីនេះដែរ កម្រិតស៊ីប្រេងជាមធ្យមរបស់វាគឺ ១០,៥លីត្រ ក្នុង១០០គីឡូម៉ែត្រ ធៀបនឹងម៉ាស៊ីន៨ស៊ីឡាំង ស៊ីប្រេង ១៤,៣លីត្រឯណោះ។

តម្លៃរបស់ Aston Martin DBX ៦ស៊ីឡាំងនេះគឺមានចាប់ពីប្រមាណ ២៩៧ ០០០ដុល្លារ ដែលធូរថ្លៃជាងប្រភេទម៉ាស៊ីន៨ស៊ីឡាំង ដែលមានតម្លៃចាប់ផ្ដើមពីប្រមាណ ៣៦០ ០០០ដុល្លារ នៅលើទីផ្សារប្រទេសចិន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម