BMW M8 Gran Coupe ឆ្នាំ២០២០ តម្លៃត្រឹម ១៣ម៉ឺនដុល្លារប៉ុណ្ណោះ!

BMW ទើបតែបានបញ្ចេញរថយន្ត Sedan កំពូលកម្លាំងរបស់ខ្លួនថ្មីមួយម៉ូដែលទៀត គឺ M8 Gran Coupe និង M8 Gran Coupe Competition ដែលមានរូបរាងទាក់ទាញខ្លាំងបំផុត។

M8 Gran Coupe ប្រើម៉ាស៊ីនចំណុះ ៤,៤លីត្រ Twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៦០០សេះ ខណៈ M8 Gran Coupe Competition មានកម្លាំងដល់ ៦១៧សេះ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

M8 Gran Coupe អាចរត់ពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,‌១វិនាទី ខណៈ M8 Gran Coupe Competition ប្រើពេលត្រឹម ៣វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែបើបំពាក់ Option “M Driver’s Package” វាអាចរត់ដល់ល្បឿន ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

BMW ក៏បានបង្ហាញតម្លៃរបស់វាដែរ គឺចាប់ពី ១៣០ ០០០ដុល្លារលើទីផ្សារបរទេស ជាមួយពណ៌ធម្មតារហូតដល់ទៅ ៩ពណ៌ ហើយពណ៌ពិសេស BMW Individual ចំនួន ៥ទៀត គឺ Dravit Grey Metallic, Almandin Brown Metallic, Ametrin Metallic, Aventurin Red Metallic និង Frozen Bluestone Metallic៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម