Bugatti Chiron នៅសល់មិនដល់៤០គ្រឿងទេ ដែលមិនទាន់រកម្ចាស់ឃើញ

ចុងបញ្ចប់នៃសម័យកាលរថយន្ត Bugatti Chiron ជិតឈានចូលមកដល់ហើយ ដោយនាពេលនេះក្រុមហ៊ុន Bugatti កំពុងតែស្ថិតនៅក្នុងដំណាក់កាលផលិតរថយន្ត Chiron និង Chiron Sport មួយក្រុមចុងក្រោយ។

Bugatti បានឲ្យដឹងថារថយន្ត Chiron មិនដល់៤០គ្រឿងនោះទេ ដែលនៅមិនទាន់មានអ្នកកុម្ម៉ង់ទិញនៅឡើយ ហើយក្រុមហ៊ុនបាននិយាយថារថយន្ត Chiron ជារថយន្តដ៏ជោគជ័យមួយ ដោយត្រឹមរយៈពេល១៨ខែក្រោយការប្រកាសចេញ មានអ្នកកុម្ម៉ង់ទិញរហូតដល់ ៣០០គ្រឿងទៅហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា Chiron បានចាប់ផ្ដើមប្រកាសចេញ និងផលិតក្នុងឆ្នាំ២០១៦ ដែលវាត្រូវបានកំណត់ចំនួនផលិតត្រឹម ៥០០គ្រឿងប៉ុណ្ណោះក្នុងលោក។ រថយន្តនេះប្រើម៉ាស៊ីន ១៦ស៊ីឡាំង ចំណុះ ៨,០លីត្រ ដែលអាចផលិតកម្លាំងបានរហូតដល់ ១៥០០សេះ ខណៈដែល Chiron Sport អាចផលិតកម្លាំងបាន ១៥៧៨សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម