[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ BYD Atto2 ស៊េរីឆ្នាំ ២០២៥ ប្រភេទ Crossover គ្រោងនឹងប្រកាសលក់ ជាមួយតម្លៃជាផ្លូវការ ក្នុងឆ្នាំ ២០២៥ នៅទីផ្សារអូស្រ្តាលី រួមទាំងទីផ្សារអឺរ៉ុប ។
BYD Atto2 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង e-platform 3.0 ដំណើរការម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១៧៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤២,៤ គីឡូវ៉ាត់ម៉ោង និង ៤៥,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៤៥ គីឡូម៉ែត្រ ដល់ ៤២០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៣១០ ម.ម ទទឺង ១ ៨៣០ ម.ម និងកំពស់ ១ ៦៧៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានលក្ខណៈជាជ្រុង ដោយមានប៉ាណាមុខបិទជិត ចង្កៀងមុខ LED ឌីស្សាញថ្មី ក៏ដូចជាថាសកង់ស្ព័រទំហំ ១៧អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ។
ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨,៨ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ៕