![2025-cadillac-optiq-101-copy-1024x576](https://camboauto.com/wp-content/uploads/2024/05/2025-cadillac-optiq-101-copy-1024x576-1-696x392.webp)
[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Cadillac បានធ្វើការដាក់បង្ហាញចេញនូវរថយន្ត Cadillac Optiq សេរ៊ីឆ្នាំ២០២៥ ប្រើអគ្គិសនីសុទ្ធ ហើយគ្រោងបង្ហាញជាផ្លូវការនៅចុងឆ្នាំនេះជាមួយតម្លៃលក់ប្រមាណ ៥៤,០០០ ដុល្លារនៅសហរដ្ឋអាមេរិក។
រថយន្តសេរ៊ីថ្មីនេះត្រូវបានផលិតនៅលើគ្រោងឆ្អឹង Ultium platform ដែលប្រវែងតួខ្លួនសរុប ៤ ៨២០ ម.ម ទទឹង ២ ១២៦ ម.ម កំពស់ ១ ៦៤៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៥៤ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ប្រភេទ ផ្គួបជាមួយអាគុយទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងសរុបបានចំនួន ៣០០ សេះ និងកម្លាំងរមួល ៤៧៩ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប៉ុងពីរជាស្តង់ដា All-wheel drive អាចបើកបរបានចម្ងាយពី ៤៨៣គីឡូម៉ែត្រ នៅពេលសាកថ្មពេញ។
សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តនេះមានលក្ខណៈទាន់សម័យដូចគ្នានិង Lyriq ដែលដោយមានប៉ាណាមុខពណ៌ខ្មៅ ដំបូល Panoramic ព្រមទាំងប្រើប្រាស់ទ្វារដៃប្រភេទ flush-mounted ជាដើម។
សម្រាប់កាប៊ីនខាងក្នុងវិញមានបំពាក់ទៅដោយគ្រឿងសម្ភារៈបរិក្ខារដែលធ្វើឡើងពីស្បែក អេក្រង់បញ្ជាព័ត៌មានទំហំ ៣៣អ៊ីញ និងប្រព័ន្ធប្រព័ន្ធអូឌីយ៉ូ AKG ១៩ចំនុច និងប្រព័ន្ធជំនួយអ្នកបើកបរផ្សេងទៀតដែលមានសមត្ថភាព កំណត់ល្បឿនអូតូ ចាប់សញ្ញា ជូនដំណឹង និងគ្រប់គ្រងការបើកបរជាដើម។