ផ្ទាំងផ្សាយពាណិជ្ជកម្ម
ទំព័រដើម ព័ត៍មានថ្មីៗ CEO របស់ក្រុមហ៊ុន Bugatti បញ្ជាក់ច្បាស់ៗថាខ្លួននឹងផលិតប្រអប់លេខដៃសិប្បនិម្មិតដូចក្រុមហ៊ុន Ferrari នោះទេ

CEO របស់ក្រុមហ៊ុន Bugatti បញ្ជាក់ច្បាស់ៗថាខ្លួននឹងផលិតប្រអប់លេខដៃសិប្បនិម្មិតដូចក្រុមហ៊ុន Ferrari នោះទេ

ខណៈពេលដែលម៉ាកយីហោរថយន្ដភាគច្រើនកំពុងតែព្យាយាមការបោះបង់ចោលនូវប្រព័ន្ធប្រអប់លេខដៃ សូម្បីតែក្រុមហ៊ុនផលិតរថយន្តស្ព័រកំពូលៗដូចជា McLaren និង Ferrari ក៏ងាកចេញពីការផលិតរថយន្ដបំពាក់ជាមួយប្រអប់លេខដៃដូចគ្នា។ ចំពោះអតិថិជនជាអ្នកមានស្តុកស្តម្ភភាគច្រើនសុខចិត្តចំណាយប្រាក់បន្ថែម ដើម្បីទទួលបានបទពិសោធន៍នៃការផ្លាស់ប្តូរលេខដោយផ្ទាល់ដៃ ហើយពេលនេះ Bugatti ត្រូវបានគេមើលឃើញថានឹងជាបេក្ខភាពបន្ទាប់ ដោយនឹងផ្ដល់ជូននូវរថយន្ដម៉ាស៊ីន V16 ដែលនឹងត្រូវប្រើប្រាស់នូៈប្រអប់លេខដៃពិតប្រាកដ។

McLaren W1 Review 2026 | Top Gearរថយន្ត Bugatti ចុងក្រោយបង្អស់ដែលប្រើប្រាស់ឈ្នាន់អំប្រ៊ីយ៉ា (Clutch pedal) គឺម៉ូឌែល EB110 ក្នុងទសវត្សរ៍ឆ្នាំ ៩០ ដែលបានបំពាក់ប្រអប់លេខដៃ ៦ វគ្គ ដំណើរការម៉ាស៊ីនចំណុះ ៣.៥ លីត្រ Quad-Turbo V12។ ចាប់តាំងពីម៉ាកយីហោនេះត្រូវ បានបង្កើតឡើងវិញនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ មក ម៉ាស៊ីន Quad-Turbo ចំណុះ ៨.០ លីត្រ W16 ត្រូវបានបំពាក់ដោយប្រអប់លេខអូតូ Dual-Clutch ៧ វគ្គ ផ្តាច់មុខតែមួយគត់ ដោយចាប់ផ្តើមដំបូងលើម៉ូឌែល Veyron បន្ទាប់មក Chiron និងបន្តទៅកាន់រថយន្ត Hypercar ផលិតក្នុងចំនួនកំណត់ (Limited-run) ព្រមទាំងម៉ូឌែលពិសេសផលិតតែមួយគ្រឿង (One-off) ជាច្រើនទៀតដែលបានចេញជាបន្តបន្ទាប់។

Car Of The Day: 1994 Bugatti EB110 GTរថយន្ត Bugatti Tourbillon ម៉ូឌែលថ្មី ជាប្រភេទរថយន្ដ Hybrid V16  នាពេលបច្ចុប្បន្នត្រូវបានផលិតឡើងមានបំពាក់តែប្រអប់លេខអូតូប៉ុណ្ណោះ ដោយប្រើប្រាស់ប្រអប់លេខ Dual-Clutch ៨ វគ្គ។ ប៉ុន្តែរឿងនេះអាចនឹងមិនមែនជាការកំណត់ជារៀងរហូតនោះទេ។ នៅក្នុងព្រឹត្តិការណ៍ Monterey Car Week ក្នុងរដ្ឋ California បើតាមការសាកសួរពីទស្សនាវដ្តី Road & Track បានសាកសួរទៅកាន់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Bugatti ជុំវិញជម្រើសប្រអប់លេខដៃ ហើយលោក Mate Rimac មិនបានបន្សល់ទុកនូវមន្ទិលសង្ស័យអ្វីឡើយ ដោយបានឆ្លើយតបថា៖ «ប្រាកដណាស់ ពិតជាមាន។ ប្រាកដមែន។ ខ្ញុំយល់ស្រប ១០០%។ សាកស្រមៃមើលថា ម៉ាស៊ីន V16 ដំឡើងជាមួយប្រអប់លេខដៃ»។ បន្ថែមពីនេះលោក Rimac បានបញ្ជាក់យ៉ាងច្បាស់ថា Bugatti នឹងមិនធ្វើតាមគំរូរបស់ Ferrari ជាមួយនឹងប្រអប់លេខដៃសិប្បនិម្មិតនៅលើម៉ូឌែល 12Cilindri Manuale នោះទេ៕

Mate Rimac takes charge as the CEO of Bugatti Rimac - The Supercar Blog

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម